Sign in
Sign in
Sign in
Select Language
021

Al-Anbiya 21:70 وارادوا به كيدا فجعلناهم الاخسرين ٧٠

21:70
وَأَرَادُواْ
بِهِۦ
كَيۡدٗا
فَجَعَلۡنَٰهُمُ
ٱلۡأَخۡسَرِينَ
٧٠
ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

How Ibrahim was thrown into the Fire and how Allah controlled it

When their arguments were refuted and their incapability became clear, when truth was made manifest and falsehood was defeated, they resorted to using their power and strength, and said:

حَرِّقُوهُ وَانصُرُواْ ءَالِهَتَكُمْ إِن كُنتُمْ ف

…

How Ibrahim was thrown into the Fire and how Allah controlled it

When their arguments were refuted and their incapability became clear, when truth was

…
More Tafsirs

Read in Context

Chapter 21, Page 327, Juz 17

51. ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីអ៊ីព្រហ៊ីមនូវការចង្អុលបង្ហាញដល់គេកាលពីមុន។ ហើយយើងជាអ្នកដែលដឹងបំផុតចំពោះគេ។ 52. នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាទាំងនេះ គឺជាអ្វី? 53. ពួកគេតបថា៖ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា។ 54. គាត់ក៏តបថា៖ ពិតប្រាកដណាស់ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នក គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។ 55. ពួកគេក៏បានតបវិញថា៖ តើអ្នកនាំមកឱ្យពួកយើងនូវការពិត ឬមួយក៏អ្នកស្ថិតក្នុងចំណោមអ្នកដែលលេងសើច? 56. គាត់បានតបថា៖ ផ្ទុយទៅវិញ ព្រះជាម្ចាស់របស់អ្នក គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីដែលទ្រង់បានបង្កើតពួកវាមក។ ហើយខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលធ្វើសាក្សីលើរឿងនោះ។ 57. សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចបដិមារបស់ពួកអ្នក ក្រោយពីពួកអ្នកចាកចោលពួកវា(ទៅចូលរួមពិធីបុណ្យ)។ 58. ពេលនោះ គាត់ក៏បានវាយកម្ទេចរូបបដិមាទាំងនោះជាបំណែកៗ លើកលែងតែបដិមាមួយដែលធំជាងគេ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។ 59. (ពេលដែលពួកគេត្រឡប់មកវិញ) ពួកគេសួរថា៖ តើអ្នកណាជាអ្នកធ្វើទង្វើនេះដាក់ព្រះនានារបស់ពួកយើង? ពិតប្រាកដណាស់ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន។ 60. ពួកគេមួយចំនួនបាននិយាយថា៖ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។ 61. ពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកនាំគេមកបង្ហាញនៅចំពោះមុខមហាជនទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី។ 62. ពួកគេក៏បានសួរគាត់ថា៖ តើអ្នកឬដែលបានធ្វើនូវទង្វើបែបនេះដាក់ព្រះនានារបស់ពួកយើង ឱអ៊ីព្រហ៊ីម? 63. គាត់បានតបថា៖ ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនេះឯងដែលជាអ្នកធ្វើ។ ហេតុនេះ ចូរពួកអ្នកសួរពួកវាចុះ ប្រសិនបើពួកវាអាចនិយាយបានមែននោះ។ 64. ពេលនោះ ពួកគេក៏បានបែរមកធ្វើការពិចារណាលើខ្លួនឯង។ ពេលនោះ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពាន។ 65. ក្រោយមក ភាពចចេសរឹងរូសរបស់ពួកគេក៏បានត្រឡប់មកវិញ(ហើយពួកគេបាននិយាយថា៖) ជាការពិតណាស់ អ្នកដឹងច្បាស់ហើយថា រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។ 66. គាត់ក៏បានតបថា៖ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍អ្វី ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ? 67. គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ? 68. ពួកគេក៏និយាយថា៖ ចូរពួកអ្នកដុតគេ ហើយសង្គ្រោះព្រះនានារបស់ពួកអ្នកចុះ ប្រសិនបើពួកអ្នកចង់ធ្វើ។ 69. យើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។ 70. ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។ 71. ហើយយើងបានជួយសង្គ្រោះគាត់ និងព្យាការីលូតទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះសម្រាប់ពិភពទាំងអស់។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute