Sign in
Sign in
Sign in
Select Language
008

Al-Anfal 8:16 ومن يولهم يوميذ دبره الا متحرفا لقتال او متحيزا الى فية فقد باء بغضب من الله وماواه جهنم وبيس المصير ١٦

8:16
وَمَن
يُوَلِّهِمۡ
يَوۡمَئِذٖ
دُبُرَهُۥٓ
إِلَّا
مُتَحَرِّفٗا
لِّقِتَالٍ
أَوۡ
مُتَحَيِّزًا
إِلَىٰ
فِئَةٖ
فَقَدۡ
بَآءَ
بِغَضَبٖ
مِّنَ
ٱللَّهِ
وَمَأۡوَىٰهُ
جَهَنَّمُۖ
وَبِئۡسَ
ٱلۡمَصِيرُ
١٦
ហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Fleeing from Battle is prohibited, and its Punishment

Allah said, while warning against fleeing from the battlefield and threatening those who do it with the Fire,

يَـأَيُّهَا الَّذِينَ ءَامَنُواْ إِذَا لَقِيتُمُ الَّذِينَ كَفَرُواْ زَحْفاً

(O you who believe! When you meet those who disbelieve, in a b

…

Fleeing from Battle is prohibited, and its Punishment

Allah said, while warning against fleeing from the battlefield and threatening those who do it wi

…
More Tafsirs

Read in Context

Chapter 8, Page 178, Juz 9

11. ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលទ្រង់បានឱ្យការងងុយគេងគ្របដណ្តប់លើពួកអ្នក ជាសុវត្ថិភាពមួយអំពីទ្រង់ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នកដើម្បីជម្រះសម្អាតពួកអ្នក និងបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នក ព្រមទាំងដើម្បីចងភ្ជាប់ដួងចិត្តរបស់ពួកអ្នក និងជាការពង្រឹងជើងរបស់ពួកអ្នក(ឲ្យមានភាពងាយស្រួលក្នុងការដើរ)។ 12. នៅពេលដែលព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់(ក្នុងសមរភូមិហ្ពាហ្ទើរ)ថា៖ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងចិត្តរបស់អ្នកមានជំនឿ។ យើងនឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)វាយកញ្ចឹងក(ពួកគេ) និងកាត់រាល់សន្លាក់ឆ្អឹងទាំងអស់របស់ពួកគេចុះ។ 13. នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ 14. (ទណ្ឌកម្ម)នោះគឺសម្រាប់ពួកអ្នក(ឱពួកដែលប្រឆាំង)។ ដូច្នេះ ចូរពួកអ្នកភ្លក់វាចុះ(នៅក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលប្រឆាំងនឹងទទួលទណ្ឌកម្មក្នុងឋាននរក(នៅថ្ងៃបរលោក)។ 15. ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកបានជួបនឹងពួកដែលប្រឆាំង(នៅក្នុងសមរភូមិ)ដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំបែរខ្នងដាក់ពួកគេ(រត់ត្រឡប់ក្រោយ)ឱ្យសោះ។ 16. ហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។ 17. ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ(នាថ្ងៃសមរភូមិហ្ពាទើរ)នោះឡើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានសម្លាប់ពួកគេនោះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ក្រួស)នោះដែរនៅពេលដែលអ្នកគប់(ទៅលើពួកគេ)នោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានគប់(ទៅលើពួកគេ)នោះ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿអំពីរឿងនោះនូវការសាកល្បងដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។ 18. ជ័យជម្នះដែលពួកអ្នកទទួលបាននោះ គឺមកពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឱ្យល្បិចកលរបស់ពួកប្រឆាំងទន់ខ្សោយ។ 19. ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឱ្យ(អល់ឡោះ)ដាក់ទណ្ឌកម្ម ពិតប្រាកដណាស់ ទណ្ឌកម្មនោះបានមកដល់ពួកអ្នកហើយ។ តែប្រសិនបើពួកអ្នកបញ្ឈប់(ការប្រឆាំង) នោះវាជាការប្រសើរសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកវិលត្រឡប់(ទៅកាន់ការប្រឆាំង)វិញ យើងនឹងត្រឡប់ឲ្យពួកអ្នក(នូវភាពបរាជ័យដូចមុន) ហើយក្រុមរបស់ពួកអ្នកនឹងមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកបន្តិចនោះឡើយ ទោះបីជា(ពួកអ្នក)មានគ្នាច្រើនក៏ដោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលមានជំនឿ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute