Sign in
Sign in
Sign in
Select Language
007

Al-A'raf 7:67 قال يا قوم ليس بي سفاهة ولاكني رسول من رب العالمين ٦٧

7:67
قَالَ
يَٰقَوۡمِ
لَيۡسَ
بِي
سَفَاهَةٞ
وَلَٰكِنِّي
رَسُولٞ
مِّن
رَّبِّ
ٱلۡعَٰلَمِينَ
٦٧
គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនមែនជាមនុស្សអន់បញ្ញានោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Story of Hud, Peace be upon Him, and the Lineage of the People of `Ad

Allah says, just as We sent Nuh to his people, similarly, to the `Ad people, We sent Hud one of their own brethren. Muhammad bin Ishaq said that the tribe of `Ad were the descendants of `Ad, son of Iram, son of `Aws, son of Sam

…

The Story of Hud, Peace be upon Him, and the Lineage of the People of `Ad

Allah says, just as We sent Nuh to his people, similarly, to the `Ad people,

…
More Tafsirs

Read in Context

Chapter 7, Page 158, Juz 8

65. ហើយយើងបានបញ្ជូនទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាច(ទ្រង់)ទេឬ? 66. ពួកមេដឹកនាំដែលជាអ្នកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ជាការពិតណាស់ ពួកយើងឃើញថា អ្នកជាមនុស្សអន់បញ្ញា ហើយពួកយើងគិតថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។ 67. គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនមែនជាមនុស្សអន់បញ្ញានោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។ 68. ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំជាអ្នកផ្តល់ដំបូន្មានដ៏ទៀងត្រង់ម្នាក់សម្រាប់ពួកអ្នក។ 69. តើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។ 70. ពួកគេបាននិយាយថា៖ តើអ្នកបានមកដល់ពួកយើងដើម្បីឲ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជា(ពីមុនមក)នោះឬ? ដូច្នេះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលសច្ចៈ(និយាយពិត)មែននោះ។ 71. គាត់បានតបថា៖ ទណ្ឌកម្ម និងការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូច្នេះ ចូរពួកអ្នករង់ចាំមើល(ទណ្ឌកម្ម)ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកផងដែរ។ 72. ដូច្នេះ យើងក៏បានសង្គ្រោះគាត់ និងអ្នក(មានជំនឿ)ដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute