Sign in
Sign in
Sign in
Select Language
025

Al-Furqan 25:74 والذين يقولون ربنا هب لنا من ازواجنا وذرياتنا قرة اعين واجعلنا للمتقين اماما ٧٤

25:74
وَٱلَّذِينَ
يَقُولُونَ
رَبَّنَا
هَبۡ
لَنَا
مِنۡ
أَزۡوَٰجِنَا
وَذُرِّيَّٰتِنَا
قُرَّةَ
أَعۡيُنٖ
وَٱجۡعَلۡنَا
لِلۡمُتَّقِينَ
إِمَامًا
٧٤
ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

More Attributes of the Servants of the Most Gracious

These are further attributes of the servants of the Most Gracious. They do not bear witness to falsehood, including lies, immorality, disbelief, foul speech and false words. `Amr bin Qays said, this refers to gatherings of sexual immorality. It was

…

More Attributes of the Servants of the Most Gracious

These are further attributes of the servants of the Most Gracious. They do not bear witness to fal

…
More Tafsirs

Read in Context

Chapter 25, Page 366, Juz 19

61. ទ្រង់មហាមានពរជ័យ ដែលបានបង្កើតឱ្យមានផ្កាយជា ច្រើននៅលើមេឃ និងបង្កើតឱ្យមានព្រះអាទិត្យ និងព្រះច័ន្ទជា ពន្លឺនៅលើវា។ 62. ហើយទ្រង់គឺជាអ្នកដែលបានបង្កើតឱ្យមានពេលយប់និង ពេលថ្ងៃដោយមានការផ្លាស់គ្នាសម្រាប់អ្នកដែលចង់រំលឹក ឬចង់ ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)។ 63. ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅ កាន់ពួកគេ ពួកគេបានតបវិញនូវពាក្យសំដីទន់ភ្លន់សុភាពរាបសា។ 64. និងបណ្ដាអ្នកដែលចំណាយពេលវេលានៅពេលយប់ ដើម្បី ស៊ូជូតនិងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេ។ 65. និងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង ខ្ញុំ. សូមទ្រង់មេត្ដាបញ្ចៀសពួកយើងខ្ញុំពីទារុណកម្មនរកជើហាន់ណាំផង។ ពិតប្រាកដណាស់ ទារុណកម្មរបស់វាគឺអមតៈ។ 66. ពិតប្រាកដណាស់ វាជាទីលំនៅនិងជាកន្លែងស្នាក់អាស្រ័យ មួយដ៏អាក្រក់បំផុត។ 67. និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។ 68. ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជា មួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបាន ហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ។ តែ បើអ្នកណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទារុណកម្ម។ 69. ទារុណកម្មនឹងត្រូវបន្ថែមទៅលើគេទេ្វដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងវាយ៉ាងអាម៉ាស់ជារៀងរហូត។ 70. លើកលែងតែអ្នកណាដែលបានសារភាពកំហុស និងមាន ជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយ ដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ 71. ហើយអ្នកណាដែលបានសារភាពកំហុស និងបានសាងអំពើ ល្អត្រឹមត្រូវ ពិតប្រាកដណាស់ គេជាអ្នកដែលសារភាពកំហុសចំពោះ អល់ឡោះពិតប្រាកដមែន។ 72. និងបណ្ដាអ្នកដែលមិនធ្វើសាក្សីភូតកុហក។ ហើយនៅ ពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយឥត ប្រយោជន៍ ពួកគេដើរឆ្លងកាត់ដោយសេចក្ដីថ្លៃថ្នូរ។ 73. និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវ អាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ។ 74. ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។ 75. អ្នកទាំងនោះហើយដែលនឹងត្រូវគេតបស្នងនូវកន្លែងមួយ ដ៏ប្រសើរបំផុត(ឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេនឹងត្រូវគេទទួលស្វាគមន៍និងជូនពរឱ្យមានសេចក្ដីសុខ។ 76. ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដែលជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុត។ 77. ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំនឹងមិនអើពើ ចំពោះពួកអ្នកឡើយ ប្រសិនបើគ្មានការបួងសួងសុំរបស់ពួកអ្នក (ចំពោះទ្រង់)ទេនោះ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធ នឹងទ្រង់។ ដូចេ្នះទារុណកម្មនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។

- Cambodian Muslim Community Development

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute