Sign in
Sign in
Sign in
Select Language
018

Al-Kahf 18:39 ولولا اذ دخلت جنتك قلت ما شاء الله لا قوة الا بالله ان ترن انا اقل منك مالا وولدا ٣٩

18:39
وَلَوۡلَآ
إِذۡ
دَخَلۡتَ
جَنَّتَكَ
قُلۡتَ
مَا
شَآءَ
ٱللَّهُ
لَا
قُوَّةَ
إِلَّا
بِٱللَّهِۚ
إِن
تَرَنِ
أَنَا۠
أَقَلَّ
مِنكَ
مَالٗا
وَوَلَدٗا
٣٩

ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖

مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ទោះបីជាអ្នកឃើញថា រូបខ្ញុំមានទ្រព្យសម្បត្តិ និងកូនចៅតិចជាងអ្នកក៏ដោយ

Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Response of the Poor Believer

Allah tells us how the rich man's believing companion replied to him, warning and rebuking him for his disbelief in Allah and allowing himself to be deceived.

أَكَفَرْتَ بِالَّذِى خَلَقَكَ مِن تُرَابٍ

(Do you disbelieve in Him Who created you out of dust...) This is a

…

The Response of the Poor Believer

Allah tells us how the rich man's believing companion replied to him, warning and rebuking him for his disbelief in A

…
More Tafsirs

Read in Context

Chapter 18, Page 298, Juz 15

32. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ដល់ពួកគេ។ ម្នាក់ក្នុងចំណោមពួកគេ យើងបានប្រទានឱ្យនូវចម្ការចំនួនពីរអំពីដើមទំពាំងបាយជូរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងធ្វើឱ្យមានដំណាំផ្សេងៗនៅក្នុងចន្លោះចម្ការទាំងពីរនោះទៀតផង។ 33. ចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វា(យ៉ាងច្រើន)ដោយគ្មានខ្វះឡើយ។ ហើយយើងបានធ្វើឱ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះផងដែរ។ 34. ហើយម្ចាស់ចម្ការនោះមានផលានុផលផ្សេងទៀត។ ពេលនោះ គេបាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក និងមានអ្នកខ្លាំងចាំជួយច្រើនជាងអ្នក។ 35. ហើយបុរសនោះបានចូលទៅក្នុងចម្ការរបស់ខ្លួន ខណៈដែលរូបគេជាអ្នកបំពានលើខ្លួនឯង។ គេបាននិយាយថា៖ ខ្ញុំមិនគិតថា ចម្ការនេះនឹងត្រូវវិនាសអន្តរាយនោះឡើយ។ 36. ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តែប្រសិនបើវាកើតឡើងមែន ហើយខ្ញុំនឹងត្រូវបានគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់មួយដែលល្អប្រសើរជាងចម្ការនេះទៅទៀត។ 37. មិត្តភក្តិរបស់គេ(ដែលជាអ្នកមានជំនឿ)បានតបទៅកាន់គេវិញ ខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតរូបអ្នកអំពីដី បន្ទាប់មក អំពីទឹកកាម បន្ទាប់មកទៀត បានធ្វើឱ្យអ្នកមានរូបរាងជាមនុស្សនោះឬ? 38. ប៉ុន្តែចំពោះខ្ញុំវិញ ទ្រង់គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។ 39. ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖ مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ទោះបីជាអ្នកឃើញថា រូបខ្ញុំមានទ្រព្យសម្បត្តិ និងកូនចៅតិចជាងអ្នកក៏ដោយ 40. ក៏ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំនឹងប្រទានឲ្យខ្ញុំនូវអ្វីដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិ។ 41. ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់។ ពេលនោះ អ្នកមិនអាចយកទឹកនោះមក(ប្រើប្រាស់)វិញឡើយ។ 42. ហើយផលានុផលនៃចម្ការរបស់គេ(អ្នកគ្មានជំនឿ)ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ពេលនោះ បុរសនោះបានទះដៃទាំងពីរ(ដោយការសោកស្ដាយ)ចំពោះអ្វីដែលគេបានចំណាយលើចម្ការនោះ ខណៈដែលទ្រើងរបស់វានោះបានដួលរលំខ្ទេចខ្ទីអស់ ហើយគេបាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! មិនគួរណាខ្ញុំយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។ 43. ហើយសម្រាប់រូបគេ គ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយរូបគេក៏មិនអាចរារាំង(ការបំផ្លាញចម្ការ)បាននោះដែរ។ 44. នៅថ្ងៃនោះ សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុត និងជាអ្នកប្រទាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute