Sign in
Sign in
Sign in
Select Language
018

Al-Kahf 18:93 حتى اذا بلغ بين السدين وجد من دونهما قوما لا يكادون يفقهون قولا ٩٣

18:93
حَتَّىٰٓ
إِذَا
بَلَغَ
بَيۡنَ
ٱلسَّدَّيۡنِ
وَجَدَ
مِن
دُونِهِمَا
قَوۡمٗا
لَّا
يَكَادُونَ
يَفۡقَهُونَ
قَوۡلٗا
٩٣
លុះនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅចន្លោះភ្នំទាំងពីរនោះដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដី(របស់អ្នកដទៃ)ឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

His Journey to the Land of Ya'juj and Ma'juj, and building the Barrier

Allah says of Dhul-Qarnayn:

ثُمَّ أَتْبَعَ سَبَباً

(Then he followed (another) way) meaning, he traveled from the east of the earth until he reached a place between the two mountains which were next to one another with a valley i

…

His Journey to the Land of Ya'juj and Ma'juj, and building the Barrier

Allah says of Dhul-Qarnayn:

ثُمَّ أَتْبَعَ سَبَباً

(Then he followed (another)

…
More Tafsirs

Read in Context

Chapter 18, Page 303, Juz 16

83. ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីហ្ស៊ុលករណែន។ ចូរអ្នកពោលថា៖ ខ្ញុំនឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដើម្បីជាការរំលឹក។ 84. ពិតប្រាកដណាស់ យើង(អល់ឡោះ)បានប្រទានដល់គេនូវអំណាចគ្រប់គ្រងនៅលើផែនដី ហើយយើងបានផ្ដល់ដល់គេនូវមាគ៌ាមួយចំពោះអ្វីៗគ្រប់យ៉ាង(ដើម្បីសម្រេចគោលដៅ)។ 85. ហើយគេក៏បានដើរតាមមាគ៌ា(ដែលយើងបានផ្តល់ឲ្យនោះ)។ 86. លុះនៅពេលដែលគេបានទៅដល់កន្លែងព្រះអាទិត្យលិច គេក៏បានឃើញវាលិចទៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្ស(គ្មានជំនឿ)មួយក្រុមនៅទីនោះ។ យើងបានមានបន្ទូលថា៖ ឱហ្ស៊ុលករណែន! អ្នកអាចដាក់ទណ្ឌកម្មពួកគេ ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ។ 87. គាត់បានតបថា៖ ចំពោះជនណាដែលបំពាន ខ្ញុំនឹងដាក់ទណ្ឌកម្មចំពោះរូបគេ។ ក្រោយមក រូបគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេវិញ។ ពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះរូបគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ 88. រីឯជនណាដែលមានជំនឿ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរ(ឋានសួគ៌) ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់។ 89. បន្ទាប់មក គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។ 90. លុះដល់ពេលដែលគេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញវារះទៅលើក្រុមមួយដែលយើង(អល់ឡោះ)មិនបានផ្ដល់អ្វីដល់ពួកគេដែលអាចបិទបាំងពីកម្ដៅថ្ងៃឡើយ។ 91. គឺដូច្នោះឯង។ ជាការពិតណាស់ ចំណេះដឹងរបស់យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបចំពោះអ្វីដែលគេ(ហ្ស៊ុលករណែន)មាន។ 92. បន្ទាប់មកទៀត គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។ 93. លុះនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅចន្លោះភ្នំទាំងពីរនោះដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដី(របស់អ្នកដទៃ)ឡើយ។ 94. ពួកគេបាននិយាយថា៖ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី។ ហេតុនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឱ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកវាបានដែរឬទេ? 95. គាត់ក៏បានតបថា៖ អ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំ គឺប្រសើរជាងនោះទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំដោយកម្លាំងដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកវា។ 96. ចូរពួកអ្នកយកដែកមួយបន្ទះៗមកឱ្យខ្ញុំ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏និយាយថា៖ ចូរពួកអ្នកដុតភ្លើង(ទៅលើបន្ទះដែកទាំងនោះ)ចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើង(ក្រហម)ដូចភ្លើង គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកយកទង់ដែងរលាយមកឱ្យខ្ញុំ។ ខ្ញុំនឹងចាក់ពីលើវា។ 97. ធ្វើដូច្នោះ ពួកវានឹងមិនអាចឡើងឆ្លងកាត់ជញ្ជាំងបានទេ ហើយពួកវាក៏មិនអាចទម្លុះវា(ពីខាងក្រោម)បាននោះដែរ។ 98. គាត់បានបន្តថា៖ នេះជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំ គឺជាការពិត។ 99. ហើយយើង(អល់ឡោះ)នឹងព្រលែងពួកវានៅថ្ងៃនោះ(ថ្ងៃដែលការសន្យាមកដល់)ដោយពួកវានៅពពាក់ពពូនគ្នា។ ហើយគេបានផ្លុំត្រែ។ ពេលនោះ យើងក៏បានប្រមូលផ្ដុំពួកគេទាំងអស់គ្នា(ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង)។ 100. ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់(ផ្ទាល់នឹងភ្នែក)។ 101. គឺពួកដែលភ្នែករបស់ពួកគេមានរនាំងបាំងមិនឲ្យរំឭកមកចំពោះយើង ហើយពួកគេក៏មិនអាចស្ដាប់ឮ(វាក្យខណ្ឌរបស់យើង)បាននោះដែរ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute