Sign in
Sign in
Sign in
Select Language
005

Al-Ma'idah 5:115 قال الله اني منزلها عليكم فمن يكفر بعد منكم فاني اعذبه عذابا لا اعذبه احدا من العالمين ١١٥

5:115
قَالَ
ٱللَّهُ
إِنِّي
مُنَزِّلُهَا
عَلَيۡكُمۡۖ
فَمَن
يَكۡفُرۡ
بَعۡدُ
مِنكُمۡ
فَإِنِّيٓ
أُعَذِّبُهُۥ
عَذَابٗا
لَّآ
أُعَذِّبُهُۥٓ
أَحَدٗا
مِّنَ
ٱلۡعَٰلَمِينَ
١١٥
អល់ឡោះទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងជាអ្នកបញ្ចុះវា(តុអាហារ)ទៅឱ្យពួកអ្នក។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលគ្មានជំនឿបន្ទាប់ពីនោះ ជាការពិតណាស់ យើងនឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មមួយ(ដ៏ធ្ងន់ធ្ងរបំផុត)ដែលយើងមិនធ្លាប់បានដាក់វាទៅលើនរណាម្នាក់នៃពិភពទាំងឡាយឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Sending Down the Ma'idah

This is the story of the Ma'idah, the name of which this Surah bears, Surat Al-Ma'idah. This is also among the favors that Allah granted His servant and Messenger, `Isa, accepting his request to send the Ma'idah down, and doing so as clear proof and unequivocal evidence. Alla

…

Sending Down the Ma'idah

This is the story of the Ma'idah, the name of which this Surah bears, Surat Al-Ma'idah. This is also among the favors that All

…
More Tafsirs

Read in Context

Chapter 5, Page 127, Juz 7

109. នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំអ្នកនាំសារទាំងឡាយ រួចទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកត្រូវបានពួកគេ(ប្រជាជាតិរបស់ពួកអ្នក)ឆ្លើយតបយ៉ាងដូចម្តេចខ្លះ? ពួកគាត់បានឆ្លើយថា៖ ពួកយើងមិនបានដឹងអ្វីឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។ 110. ហើយចូរអ្នកនឹកឃើញ នៅពេលដែលអល់ឡោះបានមានបន្ទូលថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! ចូរអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលបានប្រទានដល់អ្នក និងម្តាយរបស់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដោយឱ្យអ្នកអាចនិយាយទៅកាន់មនុស្សតាំងពី(នៅជាទារក)នៅក្នុងអង្រឹង និងទាំងពេលដែលអ្នកមានវ័យចំណាស់។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានបង្រៀនអក្សរ គតិបណ្ឌិត គម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដល់អ្នក។ ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអ្នកសូនដីឥដ្ឋធ្វើដូចជារូបបក្សី ដោយការអនុញ្ញាតពីយើង រួចមកអ្នកក៏ផ្លុំទៅក្នុងវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាលដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកមានជំងឺឃ្លង់(ឱ្យជាសះស្បើយ)ដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីយើង។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានរារាំងអម្បូរអ៊ីស្រាអែលពី(ការប៉ុនប៉ងសម្លាប់)អ្នក នៅពេលដែលអ្នកបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ប៉ុន្តែពួកគ្មានជំនឿក្នុងចំណោមពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។ 111. ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលយើងបានបញ្ជូនសារទៅកាន់ពួកហាវ៉ារីយូន(សាវ័កព្យាការីអ៊ីសា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកនាំសាររបស់យើង ពួកគេក៏បានពោលថា៖ ពួកយើងមានជំនឿហើយ ហើយសូមព្រះអង្គមេត្ដាធ្វើសាក្សីថា ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។ 112. (ចូរអ្នកនឹកឃើញ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយថា៖ ឱអីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើព្រះជាម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួកយើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? គាត់បានតបថា៖ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។ 113. ពួកគេបានតបថា៖ ពួកយើងចង់ទទួលទានអំពីអាហារនោះ និងដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរ ហើយនិងដើម្បីឱ្យពួកយើងដឹងថា អ្នកពិតជាអ្នកស្មោះត្រង់ចំពោះពួកយើងពិតមែន។ ហើយពួកយើងនឹងស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីលើរឿងនេះ។ 114. ព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំក៏បានបួងសួងថា៖ បពិត្រអល់ឡោះជាព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបញ្ចុះតុអាហារមួយពីលើមេឃមកឱ្យយើងខ្ញុំ ដើម្បីធ្វើជាថ្ងៃបុណ្យរបស់យើងខ្ញុំ និងសម្រាប់ជំនាន់យើងខ្ញុំ ក៏ដូចជាអ្នកជំនាន់ក្រោយ ព្រមទាំងដើម្បីជាសញ្ញាភស្តុតាងមួយពីព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានលាភសក្ការៈដល់យើងខ្ញុំផង។ ហើយព្រះអង្គ ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។ 115. អល់ឡោះទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងជាអ្នកបញ្ចុះវា(តុអាហារ)ទៅឱ្យពួកអ្នក។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលគ្មានជំនឿបន្ទាប់ពីនោះ ជាការពិតណាស់ យើងនឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មមួយ(ដ៏ធ្ងន់ធ្ងរបំផុត)ដែលយើងមិនធ្លាប់បានដាក់វាទៅលើនរណាម្នាក់នៃពិភពទាំងឡាយឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute