Sign in
Sign in
Sign in
Select Language
058

Al-Mujadila 58:8 الم تر الى الذين نهوا عن النجوى ثم يعودون لما نهوا عنه ويتناجون بالاثم والعدوان ومعصيت الرسول واذا جاءوك حيوك بما لم يحيك به الله ويقولون في انفسهم لولا يعذبنا الله بما نقول حسبهم جهنم يصلونها فبيس المصير ٨

58:8
أَلَمۡ
تَرَ
إِلَى
ٱلَّذِينَ
نُهُواْ
عَنِ
ٱلنَّجۡوَىٰ
ثُمَّ
يَعُودُونَ
لِمَا
نُهُواْ
عَنۡهُ
وَيَتَنَٰجَوۡنَ
بِٱلۡإِثۡمِ
وَٱلۡعُدۡوَٰنِ
وَمَعۡصِيَتِ
ٱلرَّسُولِۖ
وَإِذَا
جَآءُوكَ
حَيَّوۡكَ
بِمَا
لَمۡ
يُحَيِّكَ
بِهِ
ٱللَّهُ
وَيَقُولُونَ
فِيٓ
أَنفُسِهِمۡ
لَوۡلَا
يُعَذِّبُنَا
ٱللَّهُ
بِمَا
نَقُولُۚ
حَسۡبُهُمۡ
جَهَنَّمُ
يَصۡلَوۡنَهَاۖ
فَبِئۡسَ
ٱلۡمَصِيرُ
٨
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួក(យូដា)ដែលត្រូវបានគេហាមឃាត់មិនឲ្យខ្សឹបខ្សៀវគ្នា ក្រោយមក ពួកគេបែរជាត្រឡប់ទៅរកអ្វីដែលគេបានហាមឃាត់នោះទៅវិញ ហើយពួកគេបានខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក ពួកគេស្វាគមន៍អ្នកនឹងពាក្យដែលអល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេបាននិយាយគ្នាថា៖ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងនិយាយ? គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវនរកជើហាន់ណាំដែលពួកគេត្រូវចូលនោះ។ ពិតណាស់ វាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Evil of the Jews

Ibn Abi Najih reported from Mujahid,

أَلَمْ تَرَ إِلَى الَّذِينَ نُهُواْ عَنِ النَّجْوَى ثُمَّ يَعُودُونَ لِمَا نُهُواْ عَنْهُ

(Have you not seen those who were forbidden to hold secret counsels, and afterwards returned to that which they had been forbidden,) He said, "The Jews." S

…

The Evil of the Jews

Ibn Abi Najih reported from Mujahid,

أَلَمْ تَرَ إِلَى الَّذِينَ نُهُواْ عَنِ النَّجْوَى ثُمَّ يَعُودُونَ لِمَا نُهُواْ عَنْهُ

(Have

…
More Tafsirs

Read in Context

Chapter 58, Page 543, Juz 28

5. ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកគេនឹងត្រូវគេធ្វើឱ្យអាប់ឱន ដូចដែលអ្នកជំនាន់មុនពួកគេត្រូវបានគេធ្វើឲ្យអាប់ឱនដូច្នោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។ 6. គឺនៅថ្ងៃដែលអល់ឡោះទ្រង់ឲ្យពួកគេរស់ឡើងវិញទាំងអស់គ្នា។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។ អល់ឡោះទ្រង់បានកត់ត្រាវាទុក តែពួកគេបានភ្លេចវា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។ 7. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលបីនាក់ឡើយ លើកលែងតែមានទ្រង់ជាអ្នកទីបួននៃពួកគេ។ ហើយក៏គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយនៃពួកគេ។ ហើយទោះជា(ពួកគេ)មានគ្នាតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏មានទ្រង់នៅជាមួយពួកគេជានិច្ច ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ 8. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួក(យូដា)ដែលត្រូវបានគេហាមឃាត់មិនឲ្យខ្សឹបខ្សៀវគ្នា ក្រោយមក ពួកគេបែរជាត្រឡប់ទៅរកអ្វីដែលគេបានហាមឃាត់នោះទៅវិញ ហើយពួកគេបានខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក ពួកគេស្វាគមន៍អ្នកនឹងពាក្យដែលអល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេបាននិយាយគ្នាថា៖ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងនិយាយ? គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវនរកជើហាន់ណាំដែលពួកគេត្រូវចូលនោះ។ ពិតណាស់ វាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ 9. ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្សឹបខ្សៀវគ្នា ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារឱ្យសោះ។ តែពួកអ្នកត្រូវខ្សឹបខ្សៀវគ្នាពីប្រការល្អ និងការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។ 10. តាមពិត ការខ្សឹបខ្សៀវគ្នាស្ងាត់ៗ គឺមកពីស្ហៃតនដើម្បីឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ។ តែវាមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ពួកគេ(បណ្តាអ្នកដែលមានជំនឿ)បានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ។ ហើយចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះ(តែមួយគត់)។ 11. ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ” ចូរពួកអ្នកសម្រួល(ឲ្យពួកគេ)ចុះ នោះអល់ឡោះជាម្ចាស់នឹងសម្រួលឱ្យទូលាយដល់ពួកអ្នកវិញ។ ហើយបើសិនជាមានគេនិយាយ(មកកាន់ពួកអ្នក)ថា៖ “សូមពួកអ្នកងើបចេញ” ចូរពួកអ្នកងើបចេញ(ពីកន្លែងនោះ)ចុះ។ អល់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យនូវឋានៈ(ដ៏ខ្ពង់ខ្ពស់)ជាច្រើន។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ 12. ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់)នោះ ចូរពួកអ្នកបរិច្ចាគទានជាមុនសិនមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ នោះគឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកគ្មាន(អ្វីនឹងបរិច្ចាគ)ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។ 13. តើពួកអ្នកខ្លាចក្រព្រោះតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់(ជាមួយអ្នកនាំសារ)នោះឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកមិនធ្វើ(ដូចនោះ) ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក ដូច្នេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute