Sign in
Sign in
Sign in
Select Language
027

An-Naml 27:82 ۞ واذا وقع القول عليهم اخرجنا لهم دابة من الارض تكلمهم ان الناس كانوا باياتنا لا يوقنون ٨٢

27:82
۞ وَإِذَا
وَقَعَ
ٱلۡقَوۡلُ
عَلَيۡهِمۡ
أَخۡرَجۡنَا
لَهُمۡ
دَآبَّةٗ
مِّنَ
ٱلۡأَرۡضِ
تُكَلِّمُهُمۡ
أَنَّ
ٱلنَّاسَ
كَانُواْ
بِـَٔايَٰتِنَا
لَا
يُوقِنُونَ
٨٢
ហើយនៅពេលដែលពាក្យសម្តី(ដាក់ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេហើយនោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនូវសត្វមួយប្រភេទចេញពីក្នុងដីដោយវានិយាយទៅកាន់ពួកគេថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះសញ្ញាភស្តុតាងរបស់យើងឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Emergence of the Beast of the Earth

This is the beast which will emerge at the end of time, when mankind has become corrupt and neglected the commands of Allah and changed the true religion. Then Allah will cause a beast to emerge from the earth. It was said that it will be brought from Makkah, o

…

The Emergence of the Beast of the Earth

This is the beast which will emerge at the end of time, when mankind has become corrupt and neglected the comma

…
More Tafsirs

Read in Context

Chapter 27, Page 384, Juz 20

67. ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបាន(ស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ? 68. ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងធ្លាប់ត្រូវបានគេសន្យាបែបនេះតាំងពីមុនមកម្ល៉េះ។ នេះគ្មានអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។ 69. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកឧក្រិដ្ឋជននោះទៅជាយ៉ាងណា? 70. ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំកើតទុក្ខចំពោះពួកគេ និងកុំពិបាកចិត្តដោយសារអ្វីដែលពួកគេបានប្រើឧបាយកល។ 71. ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ? 72. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជួនកាលអ្វី(ទណ្ឌកម្ម)មួយចំនួនដែលពួកអ្នកបានសុំឱ្យវាឆាប់មកដល់នោះ បានខិតមកជិតពួកអ្នករួចទៅហើយ។ 73. ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មានក្តីសប្បុរសបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងគុណឡើយ។ 74. ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ 75. ហើយគ្មានអាថ៌កំបាំងណាមួយនៅលើមេឃនិងនៅលើផែនដីនោះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។ 76. ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺនិទានប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា។ 77. ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។ 78. ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេដោយច្បាប់របស់ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹងបំផុត។ 79. ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។ 80. ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចធ្វើឱ្យអ្នកដែលស្លាប់អាចស្តាប់ឮបានឡើយ ហើយក៏មិនអាចធ្វើឱ្យអ្នកដែលថ្លង់អាចស្តាប់ឮការអំពាវនាវ(របស់អ្នក)នោះដែរ នៅពេលណាដែលពួកគេត្រឡប់ក្រោយ(បែរចេញពីអ្នក)ហើយនោះ។ 81. ហើយអ្នកក៏មិនមែនជាអ្នកផ្តល់ការចង្អុលបង្ហាញដល់អ្នកងងឹតភ្នែកឲ្យចេញពីភាពវង្វេងរបស់ពួកគេនោះដែរ។ អ្នកអាចធ្វើឲ្យស្តាប់ឮតែចំពោះអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌរបស់យើងប៉ុណ្ណោះ ព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។ 82. ហើយនៅពេលដែលពាក្យសម្តី(ដាក់ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេហើយនោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនូវសត្វមួយប្រភេទចេញពីក្នុងដីដោយវានិយាយទៅកាន់ពួកគេថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះសញ្ញាភស្តុតាងរបស់យើងឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute