Sign in
Sign in
Sign in
Select Language
026

Ash-Shu'ara 26:50 قالوا لا ضير انا الى ربنا منقلبون ٥٠

26:50
قَالُواْ
لَا
ضَيۡرَۖ
إِنَّآ
إِلَىٰ
رَبِّنَا
مُنقَلِبُونَ
٥٠
ពួកគេ(គ្រូមន្តអាគម)បានតបថា៖ គ្មានបញ្ហាអ្វីឡើយ(ចំពោះពាក្យគំរាមទាំងនេះ)។ ពិតប្រាកដណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើងវិញជាមិនខាន។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Between Fir`awn and the Sorcerers

His threats against them resulted only in an increase in their faith and submission to Allah, for the veil of disbelief had been lifted from their hearts and the truth became clear to them because they knew something that their people did not: that what Musa had done

…

Between Fir`awn and the Sorcerers

His threats against them resulted only in an increase in their faith and submission to Allah, for the veil of disbeli

…
More Tafsirs

Read in Context

Chapter 26, Page 369, Juz 19

34. ហ្វៀរអោនក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ ពិតប្រាកដណាស់ (បុរសម្នាក់)នេះ គឺជាគ្រូមន្តអាគមដ៏ប៉ិនប្រសប់បំផុតម្នាក់។ 35. គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកឲ្យយើងធ្វើបែបណា? 36. ពួកគេបានឆ្លើយថា៖ ចូរអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ។ ហើយចូរអ្នកបញ្ជូន(ទាហាន)ទៅគ្រប់ទីក្រុងទាំងអស់ដើម្បីប្រមូល(គ្រូមន្តអាគម)មក។ 37. ពួកគេនឹងនាំមកឱ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតជាមិនខាន។ 38. ក្រោយមក គេក៏បានប្រមូលគ្រូមន្តអាគមដើម្បីមកជួបជុំគ្នានៅថ្ងៃដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។ 39. ហើយមានគេនិយាយទៅកាន់មនុស្ស(ដែលមកចូលរួមទស្សនា)ថា៖ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ? 40. សង្ឃឹមថា ពួកយើងនឹងតាមគ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេជាអ្នកដែលទទួលជ័យជម្នះ។ 41. ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថា៖ តើពួកយើងនឹងទទួលបានការតបស្នងដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(លើមូសា)នោះ? 42. គេបានតបថា៖ ពិតមែនហើយ។ បើដូច្នោះមែននោះ ពិតណាស់ ពួកអ្នកនឹងបានស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។ 43. ព្យាការីមូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកបោះអ្វីដែលចង់បោះនោះ(មុន)ចុះ។ 44. ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនឹងអំណាចរបស់ហ្វៀរអោនថា៖ ជាការពិតណាស់ ពួកយើង ប្រាកដជាអ្នកដែលទទួលជ័យជម្នះ។ 45. បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ (វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ) និងលេបនូវអ្វីដែលពួកគេកំពុងបំភ័ន្តភ្នែកនោះ។ 46. ពេលនោះ គ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត 47. ដោយពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ 48. ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។ 49. ហ្វៀរអោនក៏និយាយថា៖ តើពួកឯងមានជំនឿលើរូបគេមុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ជាការពិតណាស់ រូបគេគឺជាមេរបស់ពួកឯងដែលបានបង្រៀនមន្តអាគមដល់ពួកឯង។ ដូច្នេះ ពួកឯងគង់តែនឹងដឹងជាមិនខាន។ យើងប្រាកដជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាមិនខានឡើយ។ 50. ពួកគេ(គ្រូមន្តអាគម)បានតបថា៖ គ្មានបញ្ហាអ្វីឡើយ(ចំពោះពាក្យគំរាមទាំងនេះ)។ ពិតប្រាកដណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើងវិញជាមិនខាន។ 51. ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់យើងនឹងអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកយើង ព្រោះពួកយើងគឺជាអ្នកដែលមានជំនឿមុនគេ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute