Sign in
Sign in
Sign in
Select Language
026

Ash-Shu'ara 26:87 ولا تخزني يوم يبعثون ٨٧

26:87
وَلَا
تُخۡزِنِي
يَوۡمَ
يُبۡعَثُونَ
٨٧
ហើយសូមព្រះអង្គមេត្តាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Prayer of Ibrahim for Himself and for His Father

Here Ibrahim, upon him be peace, asks his Lord to give him Hukm. Ibn `Abbas said, "This is knowledge."

وَأَلْحِقْنِى بِالصَّـلِحِينَ

(and join me with the righteous.) means, `make me one of the righteous in this world and the Hereafter.' This is like

…

The Prayer of Ibrahim for Himself and for His Father

Here Ibrahim, upon him be peace, asks his Lord to give him Hukm. Ibn `Abbas said, "This is knowled

…
More Tafsirs

Read in Context

Chapter 26, Page 371, Juz 19

69. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេស្តាប់នូវរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម។ 70. ខណៈដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ? 71. ពួកគេតបថា៖ ពួកយើងកំពុងតែគោរពសក្ការៈចំពោះរូបបដិមា ហើយពួកយើងនឹងបន្តគោរពសក្ការៈចំពោះវា(ជារៀងរហូត)។ 72. គាត់បានសួរថា៖ តើពួកវាស្តាប់ឮពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងនោះ? 73. ឬពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬក៏អាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកដែរឬទេ? 74. ពួកគេបានឆ្លើយថា៖ ផ្ទុយទៅវិញ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ (ហើយពួកយើងក៏ធ្វើតាមពួកគាត់ទៅ)។ 75. គាត់បានពោលថា៖ តើពួកអ្នកបានឃើញដែរឬទេថា អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ 76. ទាំងពួកអ្នក និងជីដូនជីតារបស់ពួកអ្នកជំនាន់មុននោះ 77. ពិតណាស់ ពួកវា គឺជាសត្រូវរបស់ខ្ញុំ លើកលែងតែ(អល់ឡោះ)ព្រះជាម្ចាស់នៃពិភពទាំងឡាយប៉ុណ្ណោះ 78. ដែលទ្រង់ជាអ្នកដែលបានបង្កើតខ្ញុំ និងចង្អុលបង្ហាញរូបខ្ញុំ។ 79. ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។ 80. ហើយនៅពេលដែលខ្ញុំឈឺ គឺទ្រង់(តែមួយគត់)ដែលធ្វើឱ្យខ្ញុំជាសះស្បើយ។ 81. ហើយទ្រង់ជាអ្នកដែលដកយកជីវិតរបស់ខ្ញុំ បន្ទាប់មក ទ្រង់បង្កើតខ្ញុំឲ្យរស់ឡើង(នាថ្ងៃបរលោក)។ 82. ហើយទ្រង់(តែមួយគត់)ជាអ្នកដែលខ្ញុំសង្ឃឹមថានឹងអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងទាំងឡាយរបស់ខ្ញុំនៅថ្ងៃបរលោក។ 83. (គាត់បានបួងសួងថា៖) បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទានដល់រូបខ្ញុំនូវគតិបណ្ឌិត និងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលផងចុះ។ 84. ហើយសូមព្រះអង្គមេត្តាផ្តល់ឱ្យខ្ញុំនូវការកោតសរសើរនិងការរំលឹកដ៏ល្អប្រពៃពីបណ្តាអ្នកជំនាន់ក្រោយផងចុះ។ 85. ហើយសូមព្រះអង្គមេត្តាឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមរតកឋានសួគ៌ណាអ៊ីមផង។ 86. ហើយសូមព្រះអង្គមេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេង។ 87. ហើយសូមព្រះអង្គមេត្តាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។ 88. គឺនៅថ្ងៃដែលទ្រព្យសម្បត្តិ និងកូនចៅមិនអាចផ្តល់ជាប្រយោជន៍អ្វីនោះឡើយ។ 89. លើកលែងតែជនណាដែលបានត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធប៉ុណ្ណោះ។ 90. ហើយឋានសួគ៌ត្រូវបានគេបង្ខិតឱ្យទៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។ 91. ចំណែកឯឋាននរកត្រូវបានគេបង្ហាញឲ្យពួកដែលវង្វេងបានឃើញ។ 92. ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ តើនៅឯណាទៅអ្វីដែលពួកអ្នកធ្លាប់គោរពសក្ការៈ 93. ក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នក ឬក៏ពួកវាអាចជួយខ្លួនឯងបានដែរឬទេ? 94. ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឱ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរក 95. រួមទាំងបក្សពួករបស់អ៊ីព្លិសទាំងអស់ផងដែរ។ 96. ពួកវាបាននិយាយឈ្លោះប្រកែកគ្នា ខណៈដែលពួកវាស្ថិតនៅក្នុងឋាននរកនោះថា៖ 97. សូមស្បថនឹងអល់ឡោះ! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ 98. ខណៈដែលពួកយើងបានឱ្យតម្លៃពួកឯងស្មើនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ។ 99. ហើយគ្មានរណាធ្វើឱ្យពួកយើងវង្វេង ក្រៅពីពួកឧក្រិដ្ឋជននោះឡើយ។ 100. ដូច្នេះ សម្រាប់ពួកយើង គឺគ្មានអ្នកជួយអន្តរាគមន៍ណានោះឡើយ។ 101. ហើយក៏គ្មានមិត្តជិតស្និទ្ធណា(ដែលអាចជួយពួកយើងបាន)នោះដែរ។ 102. ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានឱកាសម្តងទៀត ពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាមិនខាន។ 103. ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ 104. ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute