Sign in
Sign in
Sign in
Select Language
042

Ash-Shuraa 42:10 وما اختلفتم فيه من شيء فحكمه الى الله ذالكم الله ربي عليه توكلت واليه انيب ١٠

42:10
وَمَا
ٱخۡتَلَفۡتُمۡ
فِيهِ
مِن
شَيۡءٖ
فَحُكۡمُهُۥٓ
إِلَى
ٱللَّهِۚ
ذَٰلِكُمُ
ٱللَّهُ
رَبِّي
عَلَيۡهِ
تَوَكَّلۡتُ
وَإِلَيۡهِ
أُنِيبُ
١٠
ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Allah is the Protector, Ruler and Creator

Here Allah denounces the idolators for taking other gods instead of Allah, and declares that He is the True God, and it is not right to worship anyone except Him Alone. He is the One Who is able to bring the dead back to life and He is Able to do all things.

…

Allah is the Protector, Ruler and Creator

Here Allah denounces the idolators for taking other gods instead of Allah, and declares that He is the True G

…
More Tafsirs

Read in Context

Chapter 42, Page 483, Juz 25

10. ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។ 11. ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វ ពាហនៈក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើត អ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយ ទ្រង់មហាឮ មហាឃើញ។ 12. កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។ 13. ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួក អ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែល យើងបានបង្គាប់ទៅលើអ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយ ឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកបែកបាក់គ្នាក្នុងកិច្ចការ សាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកមូស្ហរីគីននូវអ្វីដែល អ្នកអំពាវនាវពួកគេទៅកាន់វា(សាសនា)នោះ។ អល់ឡោះជ្រើស រើសអ្នកណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់អ្នកណាដែលវិលត្រឡប់ទៅកាន់ទ្រង់ (ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)។ 14. ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។ 15. ដូចេ្នះ ចំពោះសាសនាអ៊ីស្លាមនេះ អ្នក(មូហាំម៉ាត់)ត្រូវ អំពាវនាវ(មនុស្សលោកឱ្យមានជំនឿ) និងត្រូវកាន់ឱ្យបានខ្ជាប់ខ្ជួន តាមអ្វីដែលគេបានដាក់បញ្ជាមកលើអ្នក ហើយចូរអ្នកកុំធ្វើតាម ចំណង់ចិត្ដរបស់ពួកគេឱ្យសោះ។ ហើយចូរអ្នកពោលថាៈ ខ្ញុំមាន ជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះអំពីគម្ពីរទាំងនោះ ហើយខ្ញុំ ត្រូវបានគេបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌រវាងពួកអ្នក(ក្នុងការ កាត់សេចក្ដី)។ អល់ឡោះគឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់ របស់ពួកអ្នក។ ទង្វើរបស់យើងគឺសម្រាប់ពួកយើង ហើយទង្វើ របស់ពួកអ្នកគឺសម្រាប់ពួកអ្នក។ គ្មានជម្លោះរវាងពួកយើង និង ពួកអ្នកឡើយ។ អល់ឡោះនឹងប្រមូលផ្ដុំរវាងពួកយើងទាំងអស់គ្នា (នៅថ្ងៃបរលោក)។ ហើយទៅចំពោះទ្រង់តែមួយគត់ដែលជា កន្លែងវិលត្រឡប់។ 16. ហើយពួកដែលឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ អល់ឡោះ បន្ទាប់ពីគេ(មនុស្សលោក)បានទទួលយកវាហើយនោះ ការឈ្លោះប្រកែករបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយចំពោះ ម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលការខឹងសម្បាពីទ្រង់ ហើយពួកគេក៏នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរដែរ។ 17. អល់ឡោះជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន និងគម្ពីរ ផេ្សងៗទៀត)ដោយភាពត្រឹមត្រូវ និងយុត្ដិធម៌។ តើអ្វីទៅដែល ធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកជិតមកដល់នោះ? 18. ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក សុំឱ្យវាកើតឡើង ភ្លាមៗ។ រីឯបណ្ដាអ្នកមានជំនឿវិញ គឺពួកគេមានការភ័យខ្លាច ចំពោះវា ហើយពួកគេដឹងថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។ ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកដែលឈ្លោះប្រកែកគ្នាចំពោះ ការកើតឡើងនៃថ្ងៃបរលោកនេះ គឺពិតជាស្ថិតនៅក្នុងភាពវងេ្វង ដ៏សែនឆ្ងាយ។ 19. អល់ឡោះទន់ភ្លន់បំផុតចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា។ ហើយ ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

- Cambodian Muslim Community Development

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute