Sign in
Sign in
Sign in
Select Language
042

Ash-Shuraa 42:20 من كان يريد حرث الاخرة نزد له في حرثه ومن كان يريد حرث الدنيا نوته منها وما له في الاخرة من نصيب ٢٠

42:20
مَن
كَانَ
يُرِيدُ
حَرۡثَ
ٱلۡأٓخِرَةِ
نَزِدۡ
لَهُۥ
فِي
حَرۡثِهِۦۖ
وَمَن
كَانَ
يُرِيدُ
حَرۡثَ
ٱلدُّنۡيَا
نُؤۡتِهِۦ
مِنۡهَا
وَمَا
لَهُۥ
فِي
ٱلۡأٓخِرَةِ
مِن
نَّصِيبٍ
٢٠
ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោក យើងនឹងបន្ថែមដល់គេចំពោះផលបុណ្យរបស់គេ។ រីឯជនណាដែលចង់បានតែផលបុណ្យលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយនៅថ្ងៃបរលោក សម្រាប់រូបគេ គឺគ្មានទទួលបានចំណែកអ្វីឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Provision of Allah in this World and the Hereafter

Here Allah speaks of His kindness towards His creation, in that He provides for every last one of them and does not forget anyone. When it comes to His provision, the righteous and the sinner are alike. Allah says:

وَمَا مِن دَآبَّةٍ فِي الاٌّرْضِ

…

The Provision of Allah in this World and the Hereafter

Here Allah speaks of His kindness towards His creation, in that He provides for every last one o

…
More Tafsirs

Read in Context

Chapter 42, Page 485, Juz 25

20. ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោក យើងនឹងបន្ថែមដល់គេចំពោះផលបុណ្យរបស់គេ។ រីឯជនណាដែលចង់បានតែផលបុណ្យលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយនៅថ្ងៃបរលោក សម្រាប់រូបគេ គឺគ្មានទទួលបានចំណែកអ្វីឡើយ។ 21. ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ 22. អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។ 23. នោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។ 24. ឬមួយពួកគេនិយាយថា៖ រូបគេ(ព្យាការីមូហាំម៉ាត់)ប្រឌិតកុហកទៅលើអល់ឡោះ។ ពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើដួងចិត្តរបស់អ្នក ហើយទ្រង់នឹងលុបបំបាត់ប្រការខុសឆ្គង និងពង្រឹងភាពត្រឹមត្រូវដោយបន្ទូលរបស់ទ្រង់ជាមិនខាន។ ប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។ 25. ហើយទ្រង់ជាអ្នកទទួលយកនូវការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងអធ្យាស្រ័យ(លើកលែងទោស)ចំពោះអំពើអាក្រក់ទាំងឡាយ(របស់ពួកគេ)។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ 26. ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀត។ រីឯពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ 27. ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ប្រាកដជាពួកគេនឹងបំពាននៅលើផែនដីជាមិនខាន។ ក៏ប៉ុន្តែទ្រង់បញ្ចុះទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ 28. ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងក្រោយពីពួកគេបានអស់សង្ឃឹម(ថានឹងមិនមានភ្លៀងធ្លាក់) ហើយទ្រង់ស្រោចស្រពក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់ជាអ្នកគាំពារ ជាអ្នកដែលត្រូវគេកោតសរសើរ។ 29. ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានពង្រាយនូវសត្វលោកជាច្រើននៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយនៅពេលណាដែលទ្រង់មានចេតនា ទ្រង់មានសមត្ថភាពបំផុតក្នុងការប្រមូលផ្តុំពួកគេ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute