Sign in
Sign in
Sign in
Select Language
009

At-Tawbah 9:59 ولو انهم رضوا ما اتاهم الله ورسوله وقالوا حسبنا الله سيوتينا الله من فضله ورسوله انا الى الله راغبون ٥٩

9:59
وَلَوۡ
أَنَّهُمۡ
رَضُواْ
مَآ
ءَاتَىٰهُمُ
ٱللَّهُ
وَرَسُولُهُۥ
وَقَالُواْ
حَسۡبُنَا
ٱللَّهُ
سَيُؤۡتِينَا
ٱللَّهُ
مِن
فَضۡلِهِۦ
وَرَسُولُهُۥٓ
إِنَّآ
إِلَى
ٱللَّهِ
رَٰغِبُونَ
٥٩
ហើយប្រសិនបើពួកគេពេញចិត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានផ្តល់ឱ្យពួកគេ ហើយពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់(តែមួយគត់) គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងប្រទានឱ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់(ក៏នឹងផ្តល់ឱ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់ដែរ)។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះ។ (ប្រសិនបើពួកគេធ្វើដូច្នោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់)។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Hypocrites question the Integrity of the Messenger when distributing Alms

Allah said next,

وَمِنْهُمُ

(And of them), among the hypocrites,

مَّن يَلْمِزُكَ

(who accuse you) or question your integrity,

فِى

(concerning), division of,

الصَّدَقَـتِ

(the alms), when you divide them. They question your fairness, ev

…

Hypocrites question the Integrity of the Messenger when distributing Alms

Allah said next,

وَمِنْهُمُ

(And of them), among the hypocrites,

مَّن يَلْمِزُكَ

…
More Tafsirs

Read in Context

Chapter 9, Page 196, Juz 10

49. ហើយក្នុងចំណោមពួកគេ មានអ្នកដែលនិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំ(មិនចេញទៅធ្វើសង្គ្រាមផង) ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំទទួលនូវភាពរឹកវរ។ តើពុំមែនទេឬ ពួកគេបានធ្លាក់ក្នុងភាពវឹកវររួចទៅហើយ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។ 50. ប្រសិនបើអ្នកទទួលបាននូវប្រការល្អ គឺធ្វើឲ្យពួកគេ(ពួកពុតត្បុត)មិនពេញចិត្តឡើយ។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់វិញនោះ ពួកគេនិយាយថា៖ ពួកយើងបានការពារខ្លួនរបស់ពួកយើង (ដោយមិនចេញទៅប្រយុទ្ធ)តាំងពីមុន។ ហើយពួកគេនាំគ្នាបែរចេញទាំងសប្បាយរីករាយ។ 51. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះទ្រង់បានចារកំណត់សម្រាប់ពួកយើងប៉ុណ្ណោះ។ ទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះទ្រង់(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿប្រគល់ការទុកចិត្ត។ 52. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នករង់ចាំឱ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីប្រការល្អមួយក្នុងចំណោមប្រការល្អទាំងពីរ(ទទួលជ័យជម្នះ ឬពលីជីវិត))នោះឬ? រីឯពួកយើងវិញ ក៏កំពុងរង់ចាំមើលអ្វីដែលកើតឡើងចំពោះពួកអ្នកដែរ ដោយអល់ឡោះឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីទ្រង់ ឬ(ដាក់ទណ្ឌកម្មពួកអ្នក)ដោយស្នាដៃពួកយើងផ្ទាល់។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។ 53. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើការបរិច្ចាគចុះ។ ទោះបី(ពួកអ្នកបរិច្ចាគ)ដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលធ្លាប់ប្រព្រឹត្តល្មើស។ 54. ហើយគ្មានអ្វីដែលរារាំងពួកគេមិនឱ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគពីពួកគេនោះឡើយ លើកលែងតែដោយសារពួកគេប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនប្រតិបត្តិសឡាតឡើយ លើកលែងតែដោយភាពខ្ជិលច្រអូស ហើយពួកគេក៏មិនបរិច្ចាគទាននោះឡើយ លើកលែងតែពួកគេ(បរិច្ចាគទាំង)មិនពេញចិត្ត(ធ្វើដោយបង្ខំចិត្ត)ប៉ុណ្ណោះ។ 55. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។ 56. ហើយពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថា៖ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមពួកអ្នក ខណៈដែលពួកគេមិនមែនស្ថិតក្នុងចំណោមពួកអ្នកនោះឡើយ។ ប៉ុន្តែពួកគេ គឺជាក្រុមដែលភ័យខ្លាច។ 57. ប្រសិនបើពួកគេមានកន្លែងជ្រកកោន ឬមានរូងភ្នំ ឬក៏មានរូងក្រោមដី(ដែលអាចលាក់ខ្លួនបាននោះ) ពួកគេប្រាកដជានឹងទៅរកទីនោះជាមិនខាន។ ហើយពួកគេនឹងចូលទៅទាំងប្រញាប់ប្រញាល់បំផុត។ 58. ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿង(បែងចែក)ទ្រព្យបរិច្ចាគទាន។ ពិតប្រាកដណាស់ ប្រសិនបើគេផ្តល់មួយចំណែកអំពីវាដល់ពួកគេ គឺពួកគេពេញចិត្ត។ តែប្រសិនបើគេមិនផ្តល់អំពីវាដល់ពួកគេទេនោះ ស្រាប់តែពួកគេខឹងសម្បា។ 59. ហើយប្រសិនបើពួកគេពេញចិត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានផ្តល់ឱ្យពួកគេ ហើយពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់(តែមួយគត់) គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងប្រទានឱ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់(ក៏នឹងផ្តល់ឱ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់ដែរ)។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះ។ (ប្រសិនបើពួកគេធ្វើដូច្នោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់)។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute