Sign in
Sign in
Sign in
Select Language
009

At-Tawbah 9:87 رضوا بان يكونوا مع الخوالف وطبع على قلوبهم فهم لا يفقهون ٨٧

9:87
رَضُواْ
بِأَن
يَكُونُواْ
مَعَ
ٱلۡخَوَالِفِ
وَطُبِعَ
عَلَىٰ
قُلُوبِهِمۡ
فَهُمۡ
لَا
يَفۡقَهُونَ
٨٧
ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Admonishing Those Who did not join the Jihad

Allah chastises and admonishes those who stayed away from Jihad and refrained from performing it, even though they had the supplies, means and ability to join it. They asked the Messenger for permission to stay behind, saying,

ذَرْنَا نَكُنْ مَّعَ الْقَـعِ
…

Admonishing Those Who did not join the Jihad

Allah chastises and admonishes those who stayed away from Jihad and refrained from performing it, even tho

…
More Tafsirs

Read in Context

Chapter 9, Page 201, Juz 10

81. ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។ 82. ដូចេ្នះ ចូរឱ្យពួកគេសើចសប្បាយរីករាយ(នៅក្នុងលោ-កិយ)បន្ដិចសិនចុះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើន(នៅថ្ងៃ បរលោក)ជាមិនខាន។ នេះគឺជាការតបស្នងដោយសារតែអ្វីដែល ពួកគេធ្លាប់បានប្រព្រឹត្ដ។ 83. ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។ 84. ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវ ឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។ ពិត ប្រាកដណាស់ ពួកគេមិនបានជឿលើអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ឡើយ ហើយពួកគេបានស្លាប់ ខណៈដែលពួកគេជាជនល្មើស។ 85. ហើយចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេជាមួយប្រការទាំងនេះនៅលើ លោកិយ ហើយដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ(ស្លាប់) ខណៈ ដែលពួកគេជាពួកគ្មានជំនឿ។ 86. ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះ ដោយឱ្យពួកគេមានជំនឿលើអល់ឡោះ និងឱ្យពួកគេតស៊ូច្បាំង (នឹងសត្រូវ)ជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យ សម្បតិ្ដក្នុងចំណោមពួកគេបានសុំអនុញ្ញាតពីអ្នក ដោយពួកគេបាន និយាយថាៈ សូមអ្នកមេត្ដាទុកពួកយើងឱ្យនៅជាមួយពួកដែល អង្គុយ(នៅផ្ទះមិនបាច់ទៅច្បាំង ដូចជាស្ដ្រីភេទ ចាស់ជរា...)ផង។ 87. ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។ 88. ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។ 89. អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។

- Cambodian Muslim Community Development

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute