Sign in
Sign in
Sign in
Select Language
035

Fatir 35:35 الذي احلنا دار المقامة من فضله لا يمسنا فيها نصب ولا يمسنا فيها لغوب ٣٥

35:35
ٱلَّذِيٓ
أَحَلَّنَا
دَارَ
ٱلۡمُقَامَةِ
مِن
فَضۡلِهِۦ
لَا
يَمَسُّنَا
فِيهَا
نَصَبٞ
وَلَا
يَمَسُّنَا
فِيهَا
لُغُوبٞ
٣٥
ទ្រង់គឺជាអ្នកដែលបានប្រទានឱ្យពួកយើងនូវលំនៅឋានដែលអមតៈ(ឋានសួគ៌)ដោយការប្រោសប្រទានអំពីទ្រង់។ នៅក្នុង(ឋានសួគ៌)នោះ ពួកយើងមិនទទួលនូវភាពហត់នឿយ និងក៏មិនទទួលនូវការលំបាកអ្វីឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤاً

(therein will they be adorned with bracelets of gold and pearls,) It was recorded in the Sahih from Abu Hurayrah, may Allah be pleased with him, that the Messenger of Allah ﷺ said:

«تَبْلُغُ الْحِلْيَةُ مِنَ الْمُؤْمِنِ حَيْثُ يَبْلُغُ الْوَضُوء

…

يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤاً

(therein will they be adorned with bracelets of gold and pearls,) It was recorded in the Sahih

…
More Tafsirs

Read in Context

Chapter 35, Page 438, Juz 22

27. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលយ៉ាងច្រើនដែលមានពណ៌ខុសៗគ្នា។ ហើយភ្នំមួយចំនួន គឺមានឆ្នូតដែលមានពណ៌ខុសៗគ្នា គឺពណ៌ស ក្រហម និងឆ្នូតពណ៌ខ្មៅងងឹត។ 28. ហើយក្នុងចំណោមមនុស្សលោក សត្វល្មូន និងសត្វពាហនៈក៏មានពណ៌ខុសៗគ្នាដូច្នោះដែរ។ តាមពិត មានតែអ្នកដែលមានចំណេះដឹងទេដែលខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។ 29. ពិតប្រាកដណាស់ បណ្តាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្តិសឡាត ហើយនិងបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង ទាំងបើកចំហដោយពួកគេរំពឹងនូវជំនួញមួយដែលគ្មានការខាតបង់។ 30. ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានអំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាដឹងគុណបំផុត។ 31. ហើយគម្ពីរ(គួរអាន)ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរទាំងឡាយពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ 32. ក្រោយមក យើងបានប្រទានគម្ពីរ(គួរអាន)ដល់អ្នកដែលយើងបានជ្រើសរើសក្នុងចំណោមខ្ញុំបម្រើរបស់យើង(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបំពេញត្រឹមតែកាតព្វកិច្ច ហើយក្នុងចំណោមពួកគេទៀត គឺមានអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អដោយការអនុញ្ញាតពីអល់ឡោះ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។ 33. គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីមាស និងគុជខ្យង។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងនោះ គឺក្រណាត់សូត្រ។ 34. ហើយពួកគេបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកយើង គឺពិតជាមហាអភ័យទោស មហាដឹងគុណបំផុត។ 35. ទ្រង់គឺជាអ្នកដែលបានប្រទានឱ្យពួកយើងនូវលំនៅឋានដែលអមតៈ(ឋានសួគ៌)ដោយការប្រោសប្រទានអំពីទ្រង់។ នៅក្នុង(ឋានសួគ៌)នោះ ពួកយើងមិនទទួលនូវភាពហត់នឿយ និងក៏មិនទទួលនូវការលំបាកអ្វីឡើយ។ 36. រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺនរកជើហាន់ណាំ។ គេមិនកំណត់ឱ្យពួកគេស្លាប់ ហើយក៏មិនបន្ធូរបន្ថយនូវទណ្ឌកម្មដល់ពួកគេនោះដែរ។ ដូច្នោះដែរ យើងនឹងតបស្នងរាល់ជនដែលប្រឆាំងទាំងឡាយ។ 37. ហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំ(ពីឋាននរកវិញ)ផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាង។ (ទ្រង់បានតបថា៖) តើពុំមែនទេឬដែលយើងបានទុកអាយុជីវិតឱ្យពួកអ្នក(ក្នុងលោកិយ)ដើម្បីធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ថែមទាំងអ្នកដាស់តឿនព្រមានក៏បានមកដល់ពួកអ្នកទៀតនោះ? ហេតុនេះ ចូរពួកអ្នកភ្លក់ចុះ(នូវទណ្ឌកម្មភ្លើងនរក)។ ពិតណាស់ សម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយនោះឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute