Sign in
Sign in
Sign in
Select Language
040

Ghafir 40:48 قال الذين استكبروا انا كل فيها ان الله قد حكم بين العباد ٤٨

40:48
قَالَ
ٱلَّذِينَ
ٱسۡتَكۡبَرُوٓاْ
إِنَّا
كُلّٞ
فِيهَآ
إِنَّ
ٱللَّهَ
قَدۡ
حَكَمَ
بَيۡنَ
ٱلۡعِبَادِ
٤٨
ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)បានតបថា៖ ពិតណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកទាំងអស់គ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)រួចទៅហើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Dispute of the People of Hell

Allah tells us how the people of Hell will dispute and argue with one another, and Fir`awn and his people will be among them. The weak, who were the followers, will say to those who were arrogant, who were the leaders and masters:

إِنَّا كُنَّا لَكُمْ تَبَعًا

(Verily,

…

The Dispute of the People of Hell

Allah tells us how the people of Hell will dispute and argue with one another, and Fir`awn and his people will be amo

…
More Tafsirs

Read in Context

Chapter 40, Page 472, Juz 24

38. ហើយបុរសដែលមានជំនឿនោះបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ 39. ឱក្រុមរបស់ខ្ញុំ! តាមពិតឆាកជីវិតលោកិយនេះ គ្រាន់តែជាការសោយសុខ(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។ រីឯបរលោកទៅវិញទេ ទើបជាទីកន្លែងដែលអមតៈ។ 40. ជនណាដែលបានសាងអំពើអាក្រក់ រូបគេនឹងត្រូវបានគេតបស្នងដូចអ្វីដែលរូបគេបានសាងនោះ។ រីឯជនណាដែលបានសាងទង្វើកុសលមិនថាបុរសឬស្ត្រី ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ អ្នកទាំងនោះហើយដែលនឹងត្រូវចូលឋានសួគ៌ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈឲ្យក្នុងឋានសួគ៌នោះដោយឥតគណនាឡើយ។ 41. ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យ តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរកទៅវិញបែបនេះ? 42. ពួកអ្នកអំពាវនាវខ្ញុំដើម្បីឲ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីដែលខ្ញុំគ្មានចំណេះដឹងសោះអំពីវា ខណៈខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។ 43. គ្មានការសង្ស័យឡើយ តាមពិតអ្វីដែលពួកអ្នកអំពាវនាវខ្ញុំទៅកាន់វានោះ គឺមិនសក្តិសមក្នុងការអំពាវនាវទៅកាន់វានោះឡើយ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើង គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេគឺជាពួកឋាននរក។ 44. ពិតណាស់ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបាននិយាយ(ដាស់តឿន)ទៅកាន់ពួកអ្នក។ ហើយខ្ញុំសូមប្រគល់កិច្ចការរបស់ខ្ញុំទៅកាន់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)។ 45. ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពាររូបគេពីឧបាយកលអាក្រក់ដែលពួកគេបានរៀបចំ។ ហើយពូជពង្សរបស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដ៏អាក្រក់(លិចលង់ក្នុងទឹកសមុទ្រ)។ 46. (ក្រោយពេលពួកគេស្លាប់)ឋាននរកត្រូវបានគេយកមកបង្ហាញពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក (មានគេនិយាយថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។ 47. ហើយនៅពេលដែលពួកគេឈ្លោះប្រកែកគ្នានៅក្នុងឋាននរក ពួកដែលទន់ខ្សោយ(ដែលដើរតាមគេ)បាននិយាយទៅកាន់ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាអ្នកដែលដើរតាមពួកអ្នក។ ហេតុនេះ តើពួកអ្នកអាចទទួលជំនួសពួកយើងមួយផ្នែកនៃ(ទណ្ឌកម្ម)ភ្លើងនរកបានដែរឬទេ? 48. ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)បានតបថា៖ ពិតណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកទាំងអស់គ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)រួចទៅហើយ។ 49. ហើយពួកដែលស្ថិតនៅក្នុងឋាននរកបាននិយាយទៅកាន់ឆ្មាំនរកជើហាន់ណាំថា៖ សូមពួកអ្នកមេត្តាបួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកឱ្យទ្រង់សម្រាលទណ្ឌកម្មពីពួកយើងមួយថ្ងៃផង។ 50. ពួកគេបានតបវិញថា៖ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ឆ្មាំនរកក៏តបវិញ៖ ដូច្នេះ ចូរពួកអ្នកបួងសួងសុំ(ដោយខ្លួនឯង)ចុះ។ ហើយការបួងសួងរបស់ពួកប្រឆាំង គឺគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងនោះឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute