Sign in
Sign in
Sign in
Select Language
011

Hud 11:35 ام يقولون افتراه قل ان افتريته فعلي اجرامي وانا بريء مما تجرمون ٣٥

11:35
أَمۡ
يَقُولُونَ
ٱفۡتَرَىٰهُۖ
قُلۡ
إِنِ
ٱفۡتَرَيۡتُهُۥ
فَعَلَيَّ
إِجۡرَامِي
وَأَنَا۠
بَرِيٓءٞ
مِّمَّا
تُجۡرِمُونَ
٣٥
ឬមួយពួកគេនិយាយថា៖ គាត់(ព្យាការីនួហ)បានប្រឌិតកុហកទៅលើអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នាក់គត់ដែលជាអ្នកទទួលខុសត្រូវចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនពាក់ព័ន្ធនឹងបាបកម្មដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

An Interruption to verify the Truthfulness of the Prophet

This is presented in the middle of the story to affirm the story itself. It is as if Allah, the Exalted, is saying to Muhammad , "Or do these obstinate disbelievers say that he fabricated this and invented it himself"

قُلْ إِنِ افْتَرَيْتُهُ ف
…

An Interruption to verify the Truthfulness of the Prophet

This is presented in the middle of the story to affirm the story itself. It is as if Allah, t

…
More Tafsirs

Read in Context

Chapter 11, Page 225, Juz 12

25. ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់។ (គាត់បាននិយាយថា៖) ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។ 26. ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដ៏ឈឺចាប់បំផុត។ 27. ពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ពួកយើងមិនបានឃើញអ្នក(មានលក្ខណៈពិសេសអ្វី)ក្រៅពីជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកយើងមិនបានឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿគេ(ដោយគ្មានការពិចារណា)នោះឡើយ ហើយពួកយើងក៏មិនបានឃើញថាអ្នកមានភាពខ្ពង់ខ្ពស់លើសពួកយើងនោះដែរ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។ 28. គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ តែគេមិនបានឲ្យពួកអ្នកមើលឃើញវា(ព្រោះតែភាពអវិជ្ជារបស់ពួកអ្នក)នោះ តើខ្ញុំត្រូវបង្ខំពួកអ្នក(ឱ្យមានជំនឿ)ចំពោះវា ទាំងដែលពួកអ្នកមិនពេញចិត្តចំពោះវានោះឬ? 29. ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកចំពោះ(ការផ្សព្វផ្សាយ)វានោះឡើយ។ ពិតណាស់ ផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណ្តេញអ្នកមានជំនឿ(ដែលក្រីក្រ)នោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)។ ប៉ុន្តែខ្ញុំឃើញថា ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។ 30. ឱក្រុមរបស់ខ្ញុំ! តើអ្នកណាដែលនឹងជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះ ប្រសិនបើខ្ញុំបណ្ដេញពួកគេ(បណ្តាអ្នកមានជំនឿ)ចេញនោះ? តើពួកអ្នកមិនចេះពិចារណាទេឬ? 31. ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថា៖ ខ្ញុំមានឃ្លាំងទ្រព្យជាច្រើនរបស់អល់ឡោះ ហើយថាខ្ញុំដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ខ្ញុំក៏មិនបាននិយាយដែរថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះ។ ខ្ញុំក៏មិននិយាយទៅកាន់អ្នក(ក្រីក្រ)ដែលពួកអ្នកមើលងាយពួកគេថា៖ “អល់ឡោះទ្រង់មិនផ្តល់នូវការចង្អុលបង្ហាញដល់ពួកគេ” នោះដែរ។ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ពិតប្រាកដណាស់ ប្រសិនបើខ្ញុំនិយាយដូច្នេះមែននោះ គឺរូបខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។ 32. ពួកគេបាននិយាយថា៖ ឱនួហ! ពិតប្រាកដណាស់ អ្នកបានប្រកែកគ្នាជាមួយពួកយើង និងបានប្រកែកជាមួយពួកយើងនេះច្រើនលើកមកហើយ។ ហេតុនេះ ចូរអ្នកនាំមកកាន់ពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យានឹងពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។ 33. គាត់បានតបវិញថា៖ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំវា(ទណ្ឌកម្ម)មកកាន់ពួកអ្នកនោះ ប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មានលទ្ធភាពអាចគេចផុត(ពីវា)បានឡើយ។ 34. ហើយដំបូន្មានរបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយទោះបីជាខ្ញុំចង់ផ្តល់ដំបូន្មានដល់ពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះមានបំណងឲ្យពួកអ្នកវង្វេងហើយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ 35. ឬមួយពួកគេនិយាយថា៖ គាត់(ព្យាការីនួហ)បានប្រឌិតកុហកទៅលើអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នាក់គត់ដែលជាអ្នកទទួលខុសត្រូវចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនពាក់ព័ន្ធនឹងបាបកម្មដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute