Sign in
Sign in
Sign in
Select Language
011

Hud 11:43 قال ساوي الى جبل يعصمني من الماء قال لا عاصم اليوم من امر الله الا من رحم وحال بينهما الموج فكان من المغرقين ٤٣

11:43
قَالَ
سَـَٔاوِيٓ
إِلَىٰ
جَبَلٖ
يَعۡصِمُنِي
مِنَ
ٱلۡمَآءِۚ
قَالَ
لَا
عَاصِمَ
ٱلۡيَوۡمَ
مِنۡ
أَمۡرِ
ٱللَّهِ
إِلَّا
مَن
رَّحِمَۚ
وَحَالَ
بَيۡنَهُمَا
ٱلۡمَوۡجُ
فَكَانَ
مِنَ
ٱلۡمُغۡرَقِينَ
٤٣
គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The beginning of the Flood and Nuh loads Every Creature in Pairs upon the Ship

This was the promise of Allah to Nuh , when the command of Allah came, the rain was continuous and there was a severe storm which did not slacken or subside, as Allah said,

فَفَتَحْنَآ أَبْوَبَ السَّمَآءِ بِمَاءٍ مُّنْهَمِ
…

The beginning of the Flood and Nuh loads Every Creature in Pairs upon the Ship

This was the promise of Allah to Nuh , when the command of Allah came, t

…
More Tafsirs

Read in Context

Chapter 11, Page 226, Juz 12

42. ហើយសំពៅបានដឹកពួកគេធ្វើដំណើរឆ្លងកាត់រលកធំៗប្រៀបដូចភ្នំ។ ហើយព្យាការីនួហបានស្រែកហៅកូនប្រុសរបស់គាត់(ដែលជាអ្នកគ្មានជំនឿ)ដែលស្ថិតនៅកន្លែងមួយ(ដាច់ពីក្រុមអ្នកមានជំនឿ)ថា៖ ឱកូនសម្លាញ់! ចូរកូនឡើងជិះ(លើសំពៅ)ជាមួយពួកយើងមក ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឱ្យសោះ។ 43. គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។ 44. (ក្រោយពីទឹកជំនន់បានបញ្ចប់) ទ្រង់បានមានបន្ទូលថា៖ ឱដី! ចូរឯងលេបទឹករបស់ឯងទៅវិញចុះ។ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញអស់។ ហើយបទបញ្ជា(របស់អល់ឡោះ)ក៏ត្រូវបានសម្រេច ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថា៖ វិនាសអន្តរាយចុះចំពោះក្រុមដែលបំពាន។ 45. ហើយព្យាការីនួហក៏បានស្រែកបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់ ដោយគាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ កូនប្រុសរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ព្រះអង្គ គឺជាការពិត។ ហើយព្រះអង្គគឺជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌បំផុត។ 46. ទ្រង់បានតបថា៖ ឱនួហ! ពិតណាស់ រូបគេមិនមែនស្ថិតក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ព្រោះថា ទង្វើរបស់គេពុំមែនជាទង្វើកុសលឡើយ។ ហេតុនេះ ចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនមានចំណេះដឹងអំពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងសូមដាស់តឿនអ្នក ខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។ 47. ព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតណាស់ ខ្ញុំសូមការបញ្ចៀសពីព្រះអង្គអំពីការដែលរូបខ្ញុំសុំពីព្រះអង្គនូវអ្វីដែលខ្ញុំគ្មានចំណេះដឹងអំពីវា។ ប្រសិនបើព្រះអង្គមិនអភ័យទោសដល់រូបខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះរូបខ្ញុំទេនោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។ 48. ទ្រង់បានមានបន្ទូលថា៖ ឱនួហ! ចូរអ្នកចុះទៅកាន់ដីដោយសុខសុវត្ថិភាពអំពីយើង ព្រមទាំងពរជ័យដែលកើតមានទៅលើអ្នក និងទៅលើប្រជាជាតិដែលនៅជាមួយអ្នក។ ហើយចំពោះប្រជាជាតិជាច្រើនទៀត(ដែលជាពួកគ្មានជំនឿ)នោះ យើងនឹងផ្តល់ឲ្យពួកគេនូវការសោយសុខ(ក្នុងជីវិតលោកិយនេះ)។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតពីយើង(នាថ្ងៃបរលោក)។ 49. ទាំងនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ រូបអ្នក និងក្រុមរបស់អ្នកមិនធ្លាប់បានដឹងអំពីវាពីមុនមកនោះឡើយ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ លទ្ធផលចុងក្រោយ(ដ៏ល្អប្រពៃ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute