Sign in
Sign in
Sign in
Select Language
011

Hud 11:65 فعقروها فقال تمتعوا في داركم ثلاثة ايام ذالك وعد غير مكذوب ٦٥

11:65
فَعَقَرُوهَا
فَقَالَ
تَمَتَّعُواْ
فِي
دَارِكُمۡ
ثَلَٰثَةَ
أَيَّامٖۖ
ذَٰلِكَ
وَعۡدٌ
غَيۡرُ
مَكۡذُوبٖ
٦٥
តែពួកគេបានសំឡេះវា(សត្វអូដ្ឋនោះ)។ ពេលនោះ គាត់(ព្យាការីសឡេះ)បាននិយាយថា៖ ចូរពួកអ្នកសោយសុខក្នុងលំនៅឋានរបស់ពួកអ្នករយៈពេលបីថ្ងៃចុះ។ (ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នកជាមិនខាន)។ នោះជាការសន្យាមួយ(ដែលនឹងកើតឡើងដោយចៀសមិនផុត) ពុំមែនជារឿងកុហកឡើយ។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Conversation between Salih and the People of Thamud

Allah, the Exalted, mentions what transpired in the discussion between Salih and his people. Allah informs of their ignorance and obstinacy in their statement,

قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَـذَا

(You have been among us as a figure of good

…

The Conversation between Salih and the People of Thamud

Allah, the Exalted, mentions what transpired in the discussion between Salih and his people. Al

…
More Tafsirs

Read in Context

Chapter 11, Page 229, Juz 12

61. ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បានបង្កើតពួកអ្នកពីដី និងបានឱ្យពួកអ្នករស់នៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយ និងជាអ្នកដែលឆ្លើយតប(ចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់)។ 62. ពួកគេបានតបវិញថា៖ ឱ សឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាបុគ្គលដែលគេសង្ឃឹម (ថានឹងក្លាយជាមេដឹកនាំ)ក្នុងចំណោមពួកអ្នកមុនពេលដែលអ្នកពោលអះអាងបែបនេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។ 63. គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់។ ដូច្នេះ តើនរណាដែលអាចជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះបាន ប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការខាតបង់នោះឡើយ។ 64. ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។ 65. តែពួកគេបានសំឡេះវា(សត្វអូដ្ឋនោះ)។ ពេលនោះ គាត់(ព្យាការីសឡេះ)បាននិយាយថា៖ ចូរពួកអ្នកសោយសុខក្នុងលំនៅឋានរបស់ពួកអ្នករយៈពេលបីថ្ងៃចុះ។ (ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នកជាមិនខាន)។ នោះជាការសន្យាមួយ(ដែលនឹងកើតឡើងដោយចៀសមិនផុត) ពុំមែនជារឿងកុហកឡើយ។ 66. ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ព្រមទាំង(ឲ្យពួកគេរួចផុត)ពីភាពអាម៉ាស់នាថ្ងៃនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។ 67. ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ក្រុមសាមូទ) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។ 68. ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះសោះឡើយ។ តើពុំមែនទេឬ ក្រុមសាមូទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើក្រុមសាមូទ?

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute