Sign in
Sign in
Sign in
Select Language
019

Maryam 19:77 افرايت الذي كفر باياتنا وقال لاوتين مالا وولدا ٧٧

19:77
أَفَرَءَيۡتَ
ٱلَّذِي
كَفَرَ
بِـَٔايَٰتِنَا
وَقَالَ
لَأُوتَيَنَّ
مَالٗا
وَوَلَدًا
٧٧
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន?
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Refuting the Disbelievers Who claim that They will be given Wealth and Children in the Hereafter

Imam Ahmad reported from Khabbab bin Al-Aratt that he said, "I was a blacksmith and Al-" ®256؛لs bin Wa'il owed me a debt. So I went to him to collect my debt from him. He said to me, `No, by Allah, I wil

…

Refuting the Disbelievers Who claim that They will be given Wealth and Children in the Hereafter

Imam Ahmad reported from Khabbab bin Al-Aratt that he

…
More Tafsirs

Read in Context

Chapter 19, Page 311, Juz 16

66. ហើយមនុស្សលោកនិយាយថា៖ នៅពេលដែលខ្ញុំបានស្លាប់ហើយនោះ តើខ្ញុំនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)ឱ្យមានជីវិតសាជាថ្មីម្ដងទៀតឬ? 67. តើមនុស្សមិននឹកឃើញទេឬថា៖ ជាការពិតណាស់ យើងបានបង្កើតរូបគេកាលពីមុន ខណៈដែលរូបគេមិនទាន់មានអ្វីសោះនោះ? 68. ហើយព្រះជាម្ចាស់របស់អ្នកបានស្បថថា៖ ពិតប្រាកដណាស់ យើងនឹងប្រមូលផ្តុំពួកគេ ហើយនិងពពួកស្ហៃតន។ បន្ទាប់មក យើងនឹងនាំពួកគេទៅជុំវិញនរកជើហាន់ណាំដោយដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងឋាននរក)។ 69. បន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗនូវអ្នកដែលប្រឆាំងខ្លាំងជាងគេបំផុតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងចំណោមពួកគេ(យកមកដាក់ទណ្ឌកម្មមុនគេ)។ 70. ក្រោយមកទៀត យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសមត្រូវចូលឋាននរកមុនគេ។ 71. ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។ 72. បន្ទាប់មក យើងនឹងសង្រ្គោះបណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។ 73. ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកគេស្ដាប់ ពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿថា៖ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងជួបជុំដែលល្អប្រសើរជាងគេនោះ? 74. ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ពួកអារ៉ាប់គូរ៉ូស្ហ)ដែលពួកទាំងនោះមានទ្រព្យសម្បត្តិ និងរូបសម្បត្តិល្អប្រសើរជាងពួកគេ(ពួកអារ៉ាប់គូរ៉៉ូស្ហ)ទៅទៀត។ 75. ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ជនណាដែលស្ថិតក្នុងភាពវង្វេង នោះព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងពន្យារពេលដល់គេ(ឱ្យកាន់តែវង្វេងថែមទៀត)។ លុះដល់ពេលដែលពួកគេបានឃើញអ្វីដែលគេបានសន្យាចំពោះពួកគេ(ផ្ទាល់នឹងភ្នែក) អាចជាទណ្ឌកម្មភ្លាមៗ ឬក៏ថ្ងៃបរលោក ពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅកន្លែងដែលអាក្រក់ និងមានកម្លាំងទ័ពខ្សោយជាង? 76. ហើយអល់ឡោះជាម្ចាស់នឹងបន្ថែមការចង្អុលបង្ហាញដល់បណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញថែមទៀត។ ហើយទង្វើកុសលដែលនៅគង់វង្សជានិរន្តរ៍នោះ គឺល្អប្រសើរបំផុតចំពោះព្រះជាម្ចាស់របស់អ្នកក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។ 77. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន? 78. តើគេដឹងពីប្រការអាថ៌កំបាំង ឬមួយគេទទួលបានការសន្យាណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរស(ចំពោះរឿងនោះ)ឬ? 79. មិនដូច្នោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមនូវទណ្ឌកម្មលើរូបគេថែមទៀត។ 80. ហើយយើងនឹងយកមរតក(ពីគេទាំងអស់)នូវអ្វីដែលគេបាននិយាយ(ខាងលើ) ហើយគេនឹងវិលត្រឡប់មកជួបយើងវិញ(នៅថ្ងៃបរលោក)ដោយខ្លួនទទេ។ 81. ហើយពួកគេបានយកព្រះនានា(មកគោរពសក្ការៈ)ក្រៅពីអល់ឡោះ ដើម្បីជួយឲ្យពួកគេមានអានុភាព។ 82. មិនដូច្នោះឡើយ ព្រះទាំងនោះនឹងបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ(ចំពោះពួកវា) ហើយពួកវានឹងក្លាយជាសត្រូវនឹងពួកគេវិញ។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute