Sign in
Sign in
Sign in
Select Language
034

Saba 34:40 ويوم يحشرهم جميعا ثم يقول للملايكة اهاولاء اياكم كانوا يعبدون ٤٠

34:40
وَيَوۡمَ
يَحۡشُرُهُمۡ
جَمِيعٗا
ثُمَّ
يَقُولُ
لِلۡمَلَٰٓئِكَةِ
أَهَٰٓؤُلَآءِ
إِيَّاكُمۡ
كَانُواْ
يَعۡبُدُونَ
٤٠
ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា។ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ តើពួកទាំងនោះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នកនោះ?
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Angels will disown Their Worshippers on the Day of Resurrection

Allah tells us that on the Day of Resurrection, He will rebuke the idolators before all of creation. He will ask the angels whom the idolators used to worship, claiming that their idols were in the form of these angels and that they

…

The Angels will disown Their Worshippers on the Day of Resurrection

Allah tells us that on the Day of Resurrection, He will rebuke the idolators before

…
More Tafsirs

Read in Context

Chapter 34, Page 433, Juz 22

37. ហើយទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកមិនអាចនាំពួកអ្នកឲ្យខិតមកជិតការពេញចិត្តពីយើងនោះឡើយ ក៏ប៉ុន្តែមានតែអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅវិញទេ។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានការតបស្នងទ្វេដងចំពោះអ្វីដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពស្ថិតនៅឯកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(នៃឋានសួគ៌)។ 38. ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។ 39. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ ទ្រង់នឹងជំនួសវាឱ្យពួកអ្នកវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។ 40. ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា។ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ តើពួកទាំងនោះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នកនោះ? 41. ពួកគេបានឆ្លើយតបថា៖ ព្រះអង្គមហាស្អាតស្អំ! ព្រះអង្គគឺជាអ្នកគាំពារយើងខ្ញុំ មិនមែនពួកគេឡើយ។ ផ្ទុយទៅវិញ ពួកទាំងនោះបានគោរពសក្ការៈទៅចំពោះជិនដោយភាគច្រើននៃពួកគេ គឺមានជំនឿចំពោះពួកវា។ 42. ដូច្នេះនៅថ្ងៃនេះ ពួកអ្នកមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់គ្នាទៅវិញទៅមកនោះឡើយ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។ 43. ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គឺគ្មានអ្វីក្រៅតែពីចង់រារាំងពួកអ្នកពីអ្វីដែលជីដូនជីតារបស់ពួកអ្នកធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការប្រឌិត ភូតកុហកនោះឡើយ។ ហើយពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់លាស់នោះឡើយ។ 44. ហើយយើងមិនបានផ្តល់ឲ្យពួកគេនូវគម្ពីរណាមួយដល់ពួកគេដែលពួកគេសិក្សាវានោះឡើយ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់តឿនព្រមានណាម្នាក់ទៅកាន់ពួកគេមុនអ្នកនោះដែរ។ 45. ហើយពួកជំនាន់មុនពួកគេបានបដិសេធ(ចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឲ្យពួកទាំងនោះផង។ ក៏ប៉ុន្តែពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់យើង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងចំពោះពួកគេ)យ៉ាងដូចម្តេចដែរ?

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute