Sign in
Sign in
Sign in
Select Language
020

Taha 20:44 فقولا له قولا لينا لعله يتذكر او يخشى ٤٤

20:44
فَقُولَا
لَهُۥ
قَوۡلٗا
لَّيِّنٗا
لَّعَلَّهُۥ
يَتَذَكَّرُ
أَوۡ
يَخۡشَىٰ
٤٤
ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)នូវពាក្យសម្ដីដែលទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬកោតខ្លាច(អល់ឡោះ)។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

Choosing Musa to go to Fir`awn and to be Soft and Gentle in His Invitation

Allah, the Exalted, says in His address to Musa that he had lived among the people of Madyan, avoiding Fir`awn and his chiefs. He worked as a shepherd for his father-in-law until the appointed time for his work ended. Then he

…

Choosing Musa to go to Fir`awn and to be Soft and Gentle in His Invitation

Allah, the Exalted, says in His address to Musa that he had lived among the

…
More Tafsirs

Read in Context

Chapter 20, Page 314, Juz 16

25. ព្យាការីមូសាបានពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឱ្យមានទំនុកចិត្តលើខ្លួនឯង និងមានភាពក្លាហាន)ផងចុះ។ 26. ហើយសូមព្រះអង្គមេត្តាសម្រួលដល់ខ្ញុំនូវកិច្ចការរបស់ខ្ញុំផង។ 27. ហើយសូមព្រះអង្គមេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយឲ្យបានល្អដល់ខ្ញុំផង 28. ដើម្បីឱ្យពួកគេងាយយល់សម្ដីរបស់ខ្ញុំ។ 29. ហើយសូមព្រះអង្គមេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំដល់រូបខ្ញុំផង។ 30. គឺ ហារូន បងប្រុសរបស់ខ្ញុំ។ 31. សូមព្រះអង្គមេត្តាពង្រឹងកម្លាំងខ្ញុំតាមរយៈគាត់ផង។ 32. ហើយសូមឱ្យគាត់ចូលរួមនៅក្នុងកិច្ចការរបស់ខ្ញុំ 33. ដើម្បីឱ្យពួកយើងលើកតម្កើងព្រះអង្គបានកាន់តែច្រើន 34. ហើយនិងរំឭកដល់ព្រះអង្គបានកាន់តែច្រើនផងដែរ។ 35. ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង។ 36. ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានប្រទានឱ្យអ្នកតាមសំណើររបស់អ្នកហើយ ឱមូសា! 37. ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឱ្យអ្នកម្ដងទៀត។ 38. ខណៈដែលយើងបានផ្តល់សារទៅកាន់ម្ដាយរបស់អ្នកនូវអ្វីដែលយើងបានផ្ដល់សារថា៖ 39. ចូរនាងដាក់គេ(មូសា)ទៅក្នុងហឹប ហើយចោលហឹបនោះទៅក្នុងទន្លេចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញ ហើយសត្រូវរបស់យើងនិងសត្រូវរបស់គេ(ហ្វៀរអោន)នឹងយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឱ្យអ្នក(ឱមូសា)នូវក្តីស្រលាញ់ពីយើង ហើយដើម្បីឲ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង។ 40. នៅពេលដែលបងស្រីរបស់អ្នកបានដើរ(តាមឃ្លាំមើលអ្នក) ហើយនាងបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកនូវអ្នកដែលអាចមើលថែគេ(មូសា)ដែរឬទេ? ពេលនោះ យើងក៏បានបង្វិលអ្នកត្រឡប់ទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នក និងដើម្បីកុំឱ្យនាងព្រួយបារម្ភ។ ហើយ(ពេលដែលអ្នកធំពេញវ័យ)អ្នកបានសម្លាប់មនុស្សម្នាក់ រួចយើងក៏ជួយសង្គ្រោះអ្នកឱ្យរួចផុតពីភាពភ័យខ្លាច ហើយយើងក៏បានសាកល្បងអ្នកម្តងហើយម្តងទៀត។ ហើយអ្នកបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលបានកំណត់ ឱមូសា! 41. ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់(ដើម្បីផ្សព្វផ្សាយសារអំពីយើង)។ 42. ចូរអ្នក(ឱមូសា) និងបងប្រុសរបស់អ្នកនាំយកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការរំឭកមកចំពោះយើងឱ្យសោះ។ 43. ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពាន។ 44. ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)នូវពាក្យសម្ដីដែលទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬកោតខ្លាច(អល់ឡោះ)។ 45. គាត់ទាំងពីរបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំខ្លាចគេធ្វើទារុណកម្មយើងខ្ញុំភ្លាមៗ ឬក៏បំពាន(លើយើងខ្ញុំ)។ 46. ទ្រង់បានតបវិញថា៖ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងនៅជាមួយអ្នកទាំងពីរដោយយើងឮ ហើយយើងឃើញ។ 47. ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ យើងទាំងពីរគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកនូវសញ្ញាភស្តុតាងអំពីព្រះជាម្ចាស់របស់អ្នកមកកាន់អ្នក។ ហើយសូមសុខសន្តិភាពកើតមានដល់ជនណាដែលដើរតាមការចង្អុលបង្ហាញ។ 48. ជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីមកកាន់យើងថា៖ ពិតប្រាកដណាស់ ទណ្ឌកម្មគឺនឹងធ្លាក់ទៅលើជនណាដែលបដិសេធ និងងាកចេញ(ពីអ្វីដែលបណ្តាអ្នកនាំសារបាននាំមក)។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute