Sign in
Sign in
Sign in
Select Language
020

Taha 20:67 فاوجس في نفسه خيفة موسى ٦٧

20:67
فَأَوۡجَسَ
فِي
نَفۡسِهِۦ
خِيفَةٗ
مُّوسَىٰ
٦٧
ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

The Competition, Musa's Victory, and the Magician's Faith

Allah, the Exalted, informs about the magicians when they met Musa, that they said to Musa,

إِمَّآ أَن تُلْقِىَ

("Either you throw first...") meaning, "you go first."

وَإِمَّآ أَن نَّكُونَ أَوَّلَ مَنْ أَلْقَىقَالَ بَلْ أَلْقُواْ

("...or we be t

…

The Competition, Musa's Victory, and the Magician's Faith

Allah, the Exalted, informs about the magicians when they met Musa, that they said to Musa,

إ
…
More Tafsirs

Read in Context

Chapter 20, Page 316, Juz 16

65. ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(មន្តអាគមរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុនក៏បាន។ 66. គាត់បានតបថា៖ ទេ! ចូរពួកអ្នកបោះមុនចុះ! (ពេលនោះ ពួកគេក៏បានបោះនូវអ្វីដែលពួកគេមាន) ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាឲ្យមើលឃើញថាជាសត្វពស់កំពុងតែវារលឿនដោយសារតែមន្តអាគមរបស់ពួកគេ។ 67. ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។ 68. យើង(អល់ឡោះ)បានមានបន្ទូលថា៖ ចូរអ្នកកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នក គឺជាអ្នកដែលមានប្រៀប(លើពួកគេ)។ 69. ហើយចូរអ្នកបោះអ្វី(ដំបង)ដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបនូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិត អ្វីដែលពួកគេបានធ្វើនោះ គឺគ្រាន់តែជាល្បិចកលរបស់គ្រូមន្តអាគមប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនទទួលបានជោគជ័យជាដាច់ខាត ទោះបីជាគេមកពីទីណាក៏ដោយ។ 70. ពេលនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូត(ចំពោះអល់ឡោះ)។ ពួកគេពោលថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ព្យាការីហារូន និងព្យាការីមូសាហើយ។ 71. ហ្វៀរអោនក៏និយាយ(គំរាមពួកគេ)ថា៖ តើពួកអ្នកមានជំនឿនឹងគេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាមេរបស់ពួកអ្នកដែលបានបង្រៀនដល់ពួកអ្នកនូវមន្តអាគម។ ដូច្នេះ យើងពិតជានឹងកាត់ដៃកាត់ជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកអ្នកទៅនឹងដើមល្មើ ហើយ(ពេលនោះ)ពួកអ្នកពិតជានឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលដាក់ទណ្ឌកម្មខ្លាំងជាង និងស្ថិតស្ថេរជាង? 72. ពួកគេបានតបវិញថា៖ ពួកយើងមិនអាចលើកតម្កើងអ្នកជាង(ការដើរតាម)សញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើង ហើយនិងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចុះ។ តាមពិត អ្នកអាចធ្វើអ្វីបានតែនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ។ 73. ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ពួកយើងហើយ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ពួកយើង ហើយនិងបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើង(ធ្វើទៅកាន់មូសា)។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរបំផុត(ចំពោះការតបស្នង) និងស្ថិតស្ថេរជាងគេបំផុត(ចំពោះការដាក់ទណ្ឌកម្ម)។ 74. ជនណាហើយដែលមកជួបនឹងព្រះជាម្ចាស់របស់គេ(នៅថ្ងៃបរលោក)ក្នុងនាមជាឧក្រិដ្ឋជននោះ ពិតណាស់ សម្រាប់រូបគេគឺនរកជើហាន់ណាំ ដោយនៅក្នុងនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់នោះដែរ(វេទនាបំផុតស្ទើរស្លាប់ស្ទើររស់)។ 75. រីឯជនណាដែលមកជួបទ្រង់ក្នុងនាមជាអ្នកដែលមានជំនឿដែលបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់។ 76. គឺឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះអ្នកដែលបានសម្អាតខ្លួន(ពីភាពគ្មានជំនឿ និងអំពើល្មើស)។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute