Sign in
Sign in
Sign in
Select Language
012

Yusuf 12:76 فبدا باوعيتهم قبل وعاء اخيه ثم استخرجها من وعاء اخيه كذالك كدنا ليوسف ما كان لياخذ اخاه في دين الملك الا ان يشاء الله نرفع درجات من نشاء وفوق كل ذي علم عليم ٧٦

12:76
فَبَدَأَ
بِأَوۡعِيَتِهِمۡ
قَبۡلَ
وِعَآءِ
أَخِيهِ
ثُمَّ
ٱسۡتَخۡرَجَهَا
مِن
وِعَآءِ
أَخِيهِۚ
كَذَٰلِكَ
كِدۡنَا
لِيُوسُفَۖ
مَا
كَانَ
لِيَأۡخُذَ
أَخَاهُ
فِي
دِينِ
ٱلۡمَلِكِ
إِلَّآ
أَن
يَشَآءَ
ٱللَّهُۚ
نَرۡفَعُ
دَرَجَٰتٖ
مَّن
نَّشَآءُۗ
وَفَوۡقَ
كُلِّ
ذِي
عِلۡمٍ
عَلِيمٞ
٧٦
ពេលនោះ គាត់(ព្យាការីយូសុះ)ក៏ចាប់ផ្តើមឆែកឆេរបង្វេចស្បៀងរបស់ពួកគេ មុននឹងបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ បន្ទាប់មក គាត់ក៏បានបញ្ចេញនូវផ្តិលមាសនោះចេញពីបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានរៀបចំផែនការសម្រាប់យូសុះ។ គាត់មិនអាចយកប្អូនប្រុសរបស់គាត់ឲ្យអនុវត្តតាមច្បាប់របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ យើងលើកឋានៈចំពោះជនណាដែលយើងមានចេតនា។ ហើយនៅពីលើបុគ្គលដែលមានចំណេះដឹងទាំងឡាយ គឺមានអ្នកដែលមានចំណេះដឹងខ្លាំងជាង(ហើយនៅពីលើចំណេះដឹងទាំងអស់នោះ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកដឹងបំផុត)។
Continue Reading

Read Tafsir

Ibn Kathir (Abridged)

تَاللَّهِ لَقَدْ عَلِمْتُمْ مَّا جِئْنَا لِنُفْسِدَ فِى الاٌّرْضِ وَمَا كُنَّا سَـرِقِينَ

(By Allah! Indeed you know that we came not to make mischief in the land, and we are no thieves!) `Ever since you knew us, you, due to our good conduct, became certain that,

مَّا جِئْنَا لِنُفْسِدَ فِى الاٌّرْضِ
…
تَاللَّهِ لَقَدْ عَلِمْتُمْ مَّا جِئْنَا لِنُفْسِدَ فِى الاٌّرْضِ وَمَا كُنَّا سَـرِقِينَ

(By Allah! Indeed you know that we came not to make mischief

…
More Tafsirs

Read in Context

Chapter 12, Page 244, Juz 13

69. ហើយនៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ គាត់ក៏បានឱបប្អូនប្រុសបង្កើតរបស់គាត់។ គាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក យូសុះ។ ហេតុនេះ សូមអ្នកកុំមានការព្រួយបារម្ភចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ 70. ហើយនៅពេលដែលគាត់(ព្យាការីយូសុះ)បានរៀបចំបង្វេចស្បៀងអាហារឲ្យពួកគេរួចហើយនោះ គាត់ក៏បានដាក់ផ្តិលមាស(របស់ស្តេច)ទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)។ រួចមក មានអ្នកប្រកាសម្នាក់បានស្រែកប្រកាសទៅកាន់ពួកគេថា៖ ឱម្ចាស់អូដ្ឋដែលដឹកស្បៀង! ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។ 71. ពួកគេបាននិយាយដោយដើរសំដៅទៅកាន់អ្នកប្រកាសនោះថា៖ តើពួកអ្នកបានបាត់អ្វី? 72. ពួកគេបានឆ្លើយថា៖ ពួកយើងបានបាត់ផ្តិលមាសរបស់ស្តេច។ ហើយសម្រាប់អ្នកណាដែលអាចរកឃើញផ្តិលរបស់ស្តេចនោះ យើងធានាថានឹងផ្តល់រង្វាន់ដល់អ្នកនោះ(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋ។ 73. ពួកគេបាននិយាយថា៖ សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកអ្នកបានដឹងហើយថា ពួកយើងមកទីនេះមិនមែនដើម្បីបង្កវិនាសកម្ម(បញ្ហា)នៅក្នុងទឹកដីនេះនោះឡើយ ហើយពួកយើងក៏មិនធ្លាប់ធ្វើជាចោរនោះដែរ។ 74. ពួកគេ(ពួកដែលស្រែកប្រកាស)ក៏បានតបវិញថា៖ ដូចនេះ តើអ្វីទៅជាការពិន័យចំពោះវា ប្រសិនបើពួកអ្នកជាអ្នកដែលភូតកុហក? 75. ពួកគេបានតបថា៖ ការពិន័យចំពោះវា គឺជនណាដែលគេរកឃើញ(ផ្តិលមាសនោះ)នៅក្នុងថង់របស់ខ្លួន គឺត្រូវប្រគល់ខ្លួនធ្វើជាទាសករ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។ 76. ពេលនោះ គាត់(ព្យាការីយូសុះ)ក៏ចាប់ផ្តើមឆែកឆេរបង្វេចស្បៀងរបស់ពួកគេ មុននឹងបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ បន្ទាប់មក គាត់ក៏បានបញ្ចេញនូវផ្តិលមាសនោះចេញពីបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានរៀបចំផែនការសម្រាប់យូសុះ។ គាត់មិនអាចយកប្អូនប្រុសរបស់គាត់ឲ្យអនុវត្តតាមច្បាប់របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ យើងលើកឋានៈចំពោះជនណាដែលយើងមានចេតនា។ ហើយនៅពីលើបុគ្គលដែលមានចំណេះដឹងទាំងឡាយ គឺមានអ្នកដែលមានចំណេះដឹងខ្លាំងជាង(ហើយនៅពីលើចំណេះដឹងទាំងអស់នោះ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកដឹងបំផុត)។ 77. ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)បាននិយាយថា៖ ប្រសិនបើគេ(ប្អូនប្រុសបង្កើតរបស់ព្យាការីយូសុះ)បានលួចនោះ ពិតណាស់ បងប្រុសបង្កើតរបស់គេក៏ធ្លាប់បានលួចពីមុនមកដែរ។ ហើយព្យាការីយូសុះបានលាក់ទុកការឈឺចាប់នោះ ហើយគាត់មិនបានបង្ហាញឲ្យពួកគេបានដឹងនោះទេ។ គាត់បាននិយាយ(ក្នុងចិត្ត)ថា៖ ពួកអ្នកហ្នឹងឯងជាប្រភេទមនុស្សដែលអាក្រក់នោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអ្វីដែលពួកអ្នកចោទប្រកាន់។ 78. ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)បាននិយាយថា៖ ឱលោកម្ចាស់! ពិតប្រាកដណាស់ រូបគេមានឪពុកម្នាក់ដែលចាស់ជរា។ ហេតុនេះ សូមលោកយកនរណាម្នាក់ក៏បានក្នុងចំណោមពួកយើងជំនួសគេចុះ។ ពិតណាស់ ពួកយើងឃើញថា លោកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ។ 79. គាត់បានតបថា៖ សូមអល់ឡោះបញ្ចៀសពួកយើងពីការចាប់អ្នកផ្សេងក្រៅតែពីអ្នកដែលពួកយើងបានប្រទះឃើញផ្តិលមាសរបស់ស្តេចនៅជាមួយគេ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើដូច្នោះនោះ ពួកយើងពិតជាអ្នកដែលបំពានជាមិនខាន។

- Khmer translation - Rowwad Translation Center

Notes and Reflections

You do not have any notes or reflections on this verse.

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute